Quran Apps in many lanuages:

Surah Yusuf Ayahs #99 Translated in Khmer

قَالُوا تَاللَّهِ إِنَّكَ لَفِي ضَلَالِكَ الْقَدِيمِ
ពួកគេនិយាយថា សច្ចានឹងអល់ឡោះ ជាការ ពិតណាស់ អ្នកស្ថិតក្នុងការភាន់វង្វេងរបស់អ្នក ដែលមានពីមុនមកយ៉ាងប្រាកដ
فَلَمَّا أَنْ جَاءَ الْبَشِيرُ أَلْقَاهُ عَلَىٰ وَجْهِهِ فَارْتَدَّ بَصِيرًا ۖ قَالَ أَلَمْ أَقُلْ لَكُمْ إِنِّي أَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
លុះនៅពេលដែលអ្នកនាំដំណឹងរីករាយបានមកដល់ ហើយបានដាក់អាវនោះទៅលើមុខ របស់គាត់ ស្រាប់តែគាត់បានត្រលប់ទៅជាអ្នកមើលឃើញវិញ។ គាត់ថា តើយើងមិនទាន់ និយាយទៅកាន់ពួកអ្នកទាំងអស់គ្នាទេឬថា ជាការពិតណាស់ យើងដឹងពីអល់ឡោះនូវអ្វី ដែលពួកអ្នកមិនដឹង?
قَالُوا يَا أَبَانَا اسْتَغْفِرْ لَنَا ذُنُوبَنَا إِنَّا كُنَّا خَاطِئِينَ
ពួកគេនិយាយថា ឱបិតារបស់ពួកយើង! សូមលោកជួយសុំ អភ័យទោសឱ្យពួកយើង នូវបាបកម្មៗរបស់ពួកយើងផង ពួកយើងពិតជាពួកអ្នកដែលសាង កំហុសឆ្គង
قَالَ سَوْفَ أَسْتَغْفِرُ لَكُمْ رَبِّي ۖ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
គាត់ថា យើងនឹងសុំអភ័យទោសឱ្យពួកអ្នក ចំពោះម្ចាស់របស់យើង។ ការពិតលោកជាអ្នកដែលអភ័យទោស អាណិតអាសូរបំផុត
فَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَبَوَيْهِ وَقَالَ ادْخُلُوا مِصْرَ إِنْ شَاءَ اللَّهُ آمِنِينَ
លុះនៅពេលដែលពួកគេ បានចូលទៅកាន់យូសុហ្វ គាត់បានអោបមាតាបិតារបស់គាត់ ហើយគាត់ថា ចូរពួកអ្នក ចូលទៅអេហ្ស៊ីបដោយសុខសន្តិភាព ប្រសិនបើអល់ឡោះប្រាថ្នា

Choose other languages: