Quran Apps in many lanuages:

Surah Yusuf Ayahs #17 Translated in Khmer

قَالَ إِنِّي لَيَحْزُنُنِي أَنْ تَذْهَبُوا بِهِ وَأَخَافُ أَنْ يَأْكُلَهُ الذِّئْبُ وَأَنْتُمْ عَنْهُ غَافِلُونَ
គាត់ថា ជាការពិតណាស់ ករណីដែលពួកអ្នកនាំវាទៅនោះ ពិតជានឹងផ្តល់កង្វល់កង្វាយដល់យើង ហើយ យើងខ្លាចក្រែងសត្វឆ្កែចចកនឹងស៊ីវា ហើយនៅខណៈនោះ ពួកអ្នកទាំងអស់គ្នា គឺជាអ្នកដែល ធ្វេសប្រហែសអំពីវា
قَالُوا لَئِنْ أَكَلَهُ الذِّئْبُ وَنَحْنُ عُصْبَةٌ إِنَّا إِذًا لَخَاسِرُونَ
ពួកគេនិយាយថា ប្រសិនបើសត្វឆ្កែចចកបានស៊ីវា ខណៈដែលពួក យើងមានគ្នាច្រើន ពេលនោះ ពួកយើងច្បាស់ជាពួកអ្នកដែលខាតបង់យ៉ាងពិតប្រាកដមែន
فَلَمَّا ذَهَبُوا بِهِ وَأَجْمَعُوا أَنْ يَجْعَلُوهُ فِي غَيَابَتِ الْجُبِّ ۚ وَأَوْحَيْنَا إِلَيْهِ لَتُنَبِّئَنَّهُمْ بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ
លុះនៅពេលដែលពួកគេបាននាំគេទៅ ហើយពួកគេបានរួបរួមគ្នានឹងទំលាក់គេទៅក្នុងបាត អណ្តូងជ្រៅ។ ហើយយើងក៏បានវ៉ាហ៊ីទៅកាន់គេ អ្នកនឹងផ្តល់ដំណឹងទៅពួកគេទាំងនោះ វិញ តាមកិច្ចការរបស់ពួកគេនេះ ពួកគេមិនដឹងខ្លួនឡើយ
وَجَاءُوا أَبَاهُمْ عِشَاءً يَبْكُونَ
ហើយពួកគេក៏បានទៅដល់ បិតារបស់ពួកគេនៅពេលព្រលប់ ទាំងពួកគេកំពុងយំសោក
قَالُوا يَا أَبَانَا إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِنْدَ مَتَاعِنَا فَأَكَلَهُ الذِّئْبُ ۖ وَمَا أَنْتَ بِمُؤْمِنٍ لَنَا وَلَوْ كُنَّا صَادِقِينَ
ពួកគេថា ឱបិតារបស់ ពួកយើង យើងបានធ្វើដំណើរទៅទាំងរត់ប្រណាំងគ្នា ហើយពួកយើងបានទុកចោលយូសុហ្វ នៅជិតប្រដាប់ប្រដារបស់ពួកយើង រួចមកសត្វចចកក៏បានស៊ីវាទៅ។ ហើយបិតាពុំមែនជា អ្នកដែលជឿយើងទេ ទោះបីពួកយើងជាអ្នកដែលទៀងត្រង់ក៏ដោយ

Choose other languages: