Quran Apps in many lanuages:

Surah Yusuf Ayahs #19 Translated in Khmer

فَلَمَّا ذَهَبُوا بِهِ وَأَجْمَعُوا أَنْ يَجْعَلُوهُ فِي غَيَابَتِ الْجُبِّ ۚ وَأَوْحَيْنَا إِلَيْهِ لَتُنَبِّئَنَّهُمْ بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ
លុះនៅពេលដែលពួកគេបាននាំគេទៅ ហើយពួកគេបានរួបរួមគ្នានឹងទំលាក់គេទៅក្នុងបាត អណ្តូងជ្រៅ។ ហើយយើងក៏បានវ៉ាហ៊ីទៅកាន់គេ អ្នកនឹងផ្តល់ដំណឹងទៅពួកគេទាំងនោះ វិញ តាមកិច្ចការរបស់ពួកគេនេះ ពួកគេមិនដឹងខ្លួនឡើយ
وَجَاءُوا أَبَاهُمْ عِشَاءً يَبْكُونَ
ហើយពួកគេក៏បានទៅដល់ បិតារបស់ពួកគេនៅពេលព្រលប់ ទាំងពួកគេកំពុងយំសោក
قَالُوا يَا أَبَانَا إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِنْدَ مَتَاعِنَا فَأَكَلَهُ الذِّئْبُ ۖ وَمَا أَنْتَ بِمُؤْمِنٍ لَنَا وَلَوْ كُنَّا صَادِقِينَ
ពួកគេថា ឱបិតារបស់ ពួកយើង យើងបានធ្វើដំណើរទៅទាំងរត់ប្រណាំងគ្នា ហើយពួកយើងបានទុកចោលយូសុហ្វ នៅជិតប្រដាប់ប្រដារបស់ពួកយើង រួចមកសត្វចចកក៏បានស៊ីវាទៅ។ ហើយបិតាពុំមែនជា អ្នកដែលជឿយើងទេ ទោះបីពួកយើងជាអ្នកដែលទៀងត្រង់ក៏ដោយ
وَجَاءُوا عَلَىٰ قَمِيصِهِ بِدَمٍ كَذِبٍ ۚ قَالَ بَلْ سَوَّلَتْ لَكُمْ أَنْفُسُكُمْ أَمْرًا ۖ فَصَبْرٌ جَمِيلٌ ۖ وَاللَّهُ الْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ
ហើយពួកគេក៏ បាននាំមកនូវអាវរបស់យូសុហ្វ ដែលមានឈាមកុហក។ គាត់និយាយថា ទេ! ការពិតលេស របស់ពួកអ្នកបានតាក់តែងឱ្យពួកអ្នកនូវគម្រោងការមួយ។ ដូច្នេះ ការអត់ធ្មត់គឺជាការប្រសើរ បំផុតមួយ ។ ហើយអល់ឡោះ គឺជាអ្នកដែលត្រូវគេសុំឱ្យជួយ នូវអ្វីដែលពួកអ្នកកំពុងតែ ពិពណ៌នា
وَجَاءَتْ سَيَّارَةٌ فَأَرْسَلُوا وَارِدَهُمْ فَأَدْلَىٰ دَلْوَهُ ۖ قَالَ يَا بُشْرَىٰ هَٰذَا غُلَامٌ ۚ وَأَسَرُّوهُ بِضَاعَةً ۚ وَاللَّهُ عَلِيمٌ بِمَا يَعْمَلُونَ
ហើយពួកទូរចរបានធ្វើដំណើរមក រួចពួកគេក៏បានចាត់អ្នករត់ទឹកនៃពួកគេ រួចអ្នកនោះបានទំលាក់ធុងរបស់គេទៅ។ គេនិយាយថា ឱរីករាយណាស់! នេះគឺជាកុមារា ម្នាក់។ ហើយពួកគេបានលាក់ទុកយូសុហ្វជាមួយនឹងទំនិញ។ ហើយអល់ឡោះ គឺជាអ្នកដែល ដឹងបំផុតនូវអ្វីដែលពួកគេកំពុងប្រព្រឹត្ត

Choose other languages: