Quran Apps in many lanuages:

Surah Yunus Ayahs #18 Translated in Khmer

ثُمَّ جَعَلْنَاكُمْ خَلَائِفَ فِي الْأَرْضِ مِنْ بَعْدِهِمْ لِنَنْظُرَ كَيْفَ تَعْمَلُونَ
ក្រោយមកយើងបានចាត់ពួកអ្នក ជាខលីហ្វះនៅលើដី បន្ទាប់ ពីពួកនោះមក ដើម្បីយើងនឹងពិនិត្យមើល តើពួកអ្នកប្រព្រឹត្តយ៉ាងដូចម្តេចដែរ?
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ ۙ قَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا ائْتِ بِقُرْآنٍ غَيْرِ هَٰذَا أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِنْ تِلْقَاءِ نَفْسِي ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۖ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
ហើយកាលណាគេសូត្រទៅលើពួកគេ នូវអាយ៉ាត់ៗរបស់យើងដ៏ជាក់ច្បាស់ ពួក ដែលមិនសង្ឃឹមចំពោះការជួបនឹងយើងថា ចូរអ្នកនាំមកកាន់យើងនូវគម្ពីរគួរអាន ផ្សេងពីនេះវិញ ឬចូរអ្នកប្តូរគួរអានវិញ។ ថាទៅ យើងមិនមានសិទ្ធិអ្វីនឹងប្តូរគួអាន ដោយអំណាចចិត្តរបស់យើងនោះទេ។ យើងធ្វើតាមតែអ្វីដែលគេបានវ៉ាហ៊ីមកកាន់ យើងតែប៉ុណ្ណោះ។ ការពិតយើងកោតញញើតទណ្ឌកម្មនាថ្ងៃដ៏ធំសម្បើម បើសិន យើងមិនបានស្តាប់ឱវាទម្ចាស់របស់យើង
قُلْ لَوْ شَاءَ اللَّهُ مَا تَلَوْتُهُ عَلَيْكُمْ وَلَا أَدْرَاكُمْ بِهِ ۖ فَقَدْ لَبِثْتُ فِيكُمْ عُمُرًا مِنْ قَبْلِهِ ۚ أَفَلَا تَعْقِلُونَ
ថាទៅ ប្រសិនបើអល់ឡោះមាន បំណងប្រាថ្នា យើងពិតជាមិនបានសូត្រគួរអាននេះទៅលើពួកអ្នកទេ ហើយលោក ក៏មិន បានឱ្យដឹងដល់ពួកអ្នកនូវគួរអាននេះដែរ។ ពីព្រោះយើងពិតជាបានរស់នៅ ក្នុងចំណោមពួកអ្នកនាយុគសម័យមួយតាំងពីមុនគួរអាន។ តើពួកអ្នកមិនបានត្រិះរិះ ពិចារណាទេឬ?
فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ إِنَّهُ لَا يُفْلِحُ الْمُجْرِمُونَ
តើមានជនណាម្នាក់ដែលអយុត្តិធម៌ជាងអ្នកដែលបានប្រឌិត ទៅលើអល់ឡោះ នូវការភូតកុហកណាមួយ ឬបានបដិសេធលើលោក ជាការពិត ណាស់ ពួកឧក្រិដ្ឋជននឹងមិនទទួលបានជោគជ័យឡើយ
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنْفَعُهُمْ وَيَقُولُونَ هَٰؤُلَاءِ شُفَعَاؤُنَا عِنْدَ اللَّهِ ۚ قُلْ أَتُنَبِّئُونَ اللَّهَ بِمَا لَا يَعْلَمُ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
ពួកគេកំពុងគោរព ប្រណិប័តន៍ក្រៅពីអល់ឡោះ នូវអ្វីដែលពុំអាចផ្តល់ឧបសគ្គដល់ពួកគេ ហើយក៏ពុំ អាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេដែរ ហើយពួកគេពោលវាចាថា ពួកទាំងនេះ គឺ ជាពួកដែលគាំពារពួកយើងពីអល់ឡោះ។ ថាទៅ តើពួកអ្នកប្រាប់ទៅអល់ឡោះនូវអ្វី ដែលលោកមិនដឹងនៅឯមេឃនិងដីឬ? មហាកត្តិគុណលោក ហើយលោកមហា ខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេធ្វើស៊ីរិកនោះ

Choose other languages: