Quran Apps in many lanuages:

Surah Yunus Ayahs #17 Translated in Khmer

وَلَقَدْ أَهْلَكْنَا الْقُرُونَ مِنْ قَبْلِكُمْ لَمَّا ظَلَمُوا ۙ وَجَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ وَمَا كَانُوا لِيُؤْمِنُوا ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
ហើយយើងប្រាកដជាបានបំផ្លាញសន្តិវង្ស (ប្រជាជាតិ) ជាច្រើននៃបុព្វាធិការីរបស់ពួក អ្នក ពេលដែលគេបានប្រព្រឹត្តអយុត្តិធម៌ ហើយរ៉សូលជាច្រើនបាននាំទៅកាន់ពួកគេ នូវអាយ៉ាត់ៗ ខណៈនោះ ពួកគេមិនបានជឿឡើយ ។ ដូចនេះ យើងនឹងទូទាត់ឱ្យក្រុម មនុស្សឧក្រិដ្ឋជន
ثُمَّ جَعَلْنَاكُمْ خَلَائِفَ فِي الْأَرْضِ مِنْ بَعْدِهِمْ لِنَنْظُرَ كَيْفَ تَعْمَلُونَ
ក្រោយមកយើងបានចាត់ពួកអ្នក ជាខលីហ្វះនៅលើដី បន្ទាប់ ពីពួកនោះមក ដើម្បីយើងនឹងពិនិត្យមើល តើពួកអ្នកប្រព្រឹត្តយ៉ាងដូចម្តេចដែរ?
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ ۙ قَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا ائْتِ بِقُرْآنٍ غَيْرِ هَٰذَا أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِنْ تِلْقَاءِ نَفْسِي ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۖ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
ហើយកាលណាគេសូត្រទៅលើពួកគេ នូវអាយ៉ាត់ៗរបស់យើងដ៏ជាក់ច្បាស់ ពួក ដែលមិនសង្ឃឹមចំពោះការជួបនឹងយើងថា ចូរអ្នកនាំមកកាន់យើងនូវគម្ពីរគួរអាន ផ្សេងពីនេះវិញ ឬចូរអ្នកប្តូរគួរអានវិញ។ ថាទៅ យើងមិនមានសិទ្ធិអ្វីនឹងប្តូរគួអាន ដោយអំណាចចិត្តរបស់យើងនោះទេ។ យើងធ្វើតាមតែអ្វីដែលគេបានវ៉ាហ៊ីមកកាន់ យើងតែប៉ុណ្ណោះ។ ការពិតយើងកោតញញើតទណ្ឌកម្មនាថ្ងៃដ៏ធំសម្បើម បើសិន យើងមិនបានស្តាប់ឱវាទម្ចាស់របស់យើង
قُلْ لَوْ شَاءَ اللَّهُ مَا تَلَوْتُهُ عَلَيْكُمْ وَلَا أَدْرَاكُمْ بِهِ ۖ فَقَدْ لَبِثْتُ فِيكُمْ عُمُرًا مِنْ قَبْلِهِ ۚ أَفَلَا تَعْقِلُونَ
ថាទៅ ប្រសិនបើអល់ឡោះមាន បំណងប្រាថ្នា យើងពិតជាមិនបានសូត្រគួរអាននេះទៅលើពួកអ្នកទេ ហើយលោក ក៏មិន បានឱ្យដឹងដល់ពួកអ្នកនូវគួរអាននេះដែរ។ ពីព្រោះយើងពិតជាបានរស់នៅ ក្នុងចំណោមពួកអ្នកនាយុគសម័យមួយតាំងពីមុនគួរអាន។ តើពួកអ្នកមិនបានត្រិះរិះ ពិចារណាទេឬ?
فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ إِنَّهُ لَا يُفْلِحُ الْمُجْرِمُونَ
តើមានជនណាម្នាក់ដែលអយុត្តិធម៌ជាងអ្នកដែលបានប្រឌិត ទៅលើអល់ឡោះ នូវការភូតកុហកណាមួយ ឬបានបដិសេធលើលោក ជាការពិត ណាស់ ពួកឧក្រិដ្ឋជននឹងមិនទទួលបានជោគជ័យឡើយ

Choose other languages: