Quran Apps in many lanuages:

Surah Yunus Ayahs #106 Translated in Khmer

فَهَلْ يَنْتَظِرُونَ إِلَّا مِثْلَ أَيَّامِ الَّذِينَ خَلَوْا مِنْ قَبْلِهِمْ ۚ قُلْ فَانْتَظِرُوا إِنِّي مَعَكُمْ مِنَ الْمُنْتَظِرِينَ
ពួកគេមិនរង់ចាំអ្វី ក្រៅពីដូចថ្ងៃរបស់ពួកដែលបានកន្លងផុតទៅនៃ សម័យមុនរបស់ពួកគេនោះទេ។ ចូរថាទៅ ដូច្នេះចូរពួកអ្នករង់ចាំចុះ យើងពិតជា រួមជាមួយពួកអ្នកក្នុងចំណោមពួករង់ចាំដែរ
ثُمَّ نُنَجِّي رُسُلَنَا وَالَّذِينَ آمَنُوا ۚ كَذَٰلِكَ حَقًّا عَلَيْنَا نُنْجِ الْمُؤْمِنِينَ
ក្រោយមក យើងនឹងសង្គ្រោះ រ៉សូលរបស់យើង ព្រមទាំងពួកដែលមានជំនឿ។ ប្រៀបដូចនេះ គឺជាកាតព្វកិច្ចមួយ ដែលយើងត្រូវសង្គ្រោះពួកដែលមានជំនឿ
قُلْ يَا أَيُّهَا النَّاسُ إِنْ كُنْتُمْ فِي شَكٍّ مِنْ دِينِي فَلَا أَعْبُدُ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ وَلَٰكِنْ أَعْبُدُ اللَّهَ الَّذِي يَتَوَفَّاكُمْ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُؤْمِنِينَ
ចូរថាទៅ ឱមនុស្សទាំងឡាយ! ទោះ បីជាពួកអ្នកស្ថិតនៅក្នុងការមន្ទិលសង្ស័យមួយស្តីពីសាសនារបស់យើងក៏ដោយ ក៏យើង នឹងមិនគោរពប្រណិប័តន៍វត្ថុទាំងឡាយ ដែលពួកអ្នកកំពុងតែគោរពប្រណិប័តន៍ក្រៅ ពីអល់ឡោះនោះដែរ ក៏ប៉ុន្តែយើងគោរពប្រណិប័តន៍អល់ឡោះ ដែលនឹងបញ្ចប់ជីវិត របស់ពួកអ្នក។ ហើយយើងត្រូវបានគេបញ្ជាឱ្យយើង មានក្នុងចំណោមពួកដែលមាន ជំនឿ
وَأَنْ أَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ហើយចូរតម្រង់មុខរបស់អ្នកចំពោះសាសនាដ៏ទៀងត្រង់បំផុត ហើយអ្នក កុំឱ្យមានក្នុងចំណោមពួកដែលធ្វើស៊ីរិកឱ្យសោះ
وَلَا تَدْعُ مِنْ دُونِ اللَّهِ مَا لَا يَنْفَعُكَ وَلَا يَضُرُّكَ ۖ فَإِنْ فَعَلْتَ فَإِنَّكَ إِذًا مِنَ الظَّالِمِينَ
ហើយចូរអ្នកកុំបួងសួងក្រៅពី អល់ឡោះនូវអ្វីដែលគ្មានផលប្រយោជន៍ដល់អ្នក និងគ្មានឧបសគ្គដល់អ្នក។ ប្រសិនបើ អ្នកបានប្រព្រឹត្ត ពេលនោះ អ្នកប្រាកដជាឋិតក្នុងចំណោមពួកដែលបំពារបំពាន

Choose other languages: