Quran Apps in many lanuages:

Surah Ta-Ha Ayahs #130 Translated in Khmer

قَالَ كَذَٰلِكَ أَتَتْكَ آيَاتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ الْيَوْمَ تُنْسَىٰ
អល់ឡោះថា ប្រៀបដូចទាំងនេះហើយដែលអាយ៉ាត់របស់យើងបានដល់ទៅអ្នក រួចមកអ្នកបានភ្លេច អាយ៉ាត់ៗទាំងនោះ។ ហើយប្រៀបដូចទាំងនេះដែរ ដែលនាថ្ងៃនេះអ្នកត្រូវគេភ្លេចវិញ
وَكَذَٰلِكَ نَجْزِي مَنْ أَسْرَفَ وَلَمْ يُؤْمِنْ بِآيَاتِ رَبِّهِ ۚ وَلَعَذَابُ الْآخِرَةِ أَشَدُّ وَأَبْقَىٰ
ហើយប្រៀប ដូចទាំងនេះដែរ ដែលយើងនឹងទូទាត់ចំពោះជនដែលបានរំលោភបំពាន ហើយគេមិនជឿនឹងអាយ៉ាត់ៗ របស់ម្ចាស់គេទេ។ ហើយទណ្ឌកម្មនៃអវសាននោះគឺខ្លាំងក្លាបំផុត និងនិរន្តរភាពបំផុត
أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ
តើគេមិនទាន់ មគ្គុទ្គេសចំពោះពួកគេទេឬ? ជាច្រើនជំនាន់មកហើយ នាកាលសម័យមុនពួកគេ ដែលយើងបាន បំផ្លិចបំផ្លាញ ទាំងពួកគេកំពុងធ្វើដំណើរ និងនៅក្នុងគេហដ្ឋានពួកគេ។ ការពិត នៅក្នុងករណីដូច នេះ គឺពិតជាភស្តុតាងៗសម្រាប់អ្នកដែលប្រកបដោយបញ្ញាយល់ដឹង
وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُسَمًّى
ហើយប្រសិនបើសំដីមួយ ពីម្ចាស់របស់អ្នកមិនបានកន្លងផុត ហើយនឹងអាជ្ញាយុកាលមួយត្រូវកំណត់ទេនោះ ករណីនោះប្រាកដជា ក្លាយជាការស្ថិតជាប់មួយ
فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ آنَاءِ اللَّيْلِ فَسَبِّحْ وَأَطْرَافَ النَّهَارِ لَعَلَّكَ تَرْضَىٰ
ដូចនេះ ចូរអ្នកអត់ធ្មត់លើអ្វីដែលពួកគេកំពុងនិយាយ ហើយចូរអ្នក សំដែងធម៌បរិសុទ្ធ ដោយការសរសើរគោរពម្ចាស់អ្នក មុនការរះឡើងនៃសុរិយា និងមុនលេចចូលនៃ សុរិយា។ ហើយក្នុងចំណោមវេលានៃពេលយប់ ចូរអ្នកសំដែងនូវធម៌បរិសុទ្ធ និងខាងចុងទាំងឡាយ នៃពេលថ្ងៃ សង្ឃឹមថា អ្នកនឹងសោមនស្ស

Choose other languages: