Quran Apps in many lanuages:

Surah Ta-Ha Ayahs #131 Translated in Khmer

وَكَذَٰلِكَ نَجْزِي مَنْ أَسْرَفَ وَلَمْ يُؤْمِنْ بِآيَاتِ رَبِّهِ ۚ وَلَعَذَابُ الْآخِرَةِ أَشَدُّ وَأَبْقَىٰ
ហើយប្រៀប ដូចទាំងនេះដែរ ដែលយើងនឹងទូទាត់ចំពោះជនដែលបានរំលោភបំពាន ហើយគេមិនជឿនឹងអាយ៉ាត់ៗ របស់ម្ចាស់គេទេ។ ហើយទណ្ឌកម្មនៃអវសាននោះគឺខ្លាំងក្លាបំផុត និងនិរន្តរភាពបំផុត
أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ
តើគេមិនទាន់ មគ្គុទ្គេសចំពោះពួកគេទេឬ? ជាច្រើនជំនាន់មកហើយ នាកាលសម័យមុនពួកគេ ដែលយើងបាន បំផ្លិចបំផ្លាញ ទាំងពួកគេកំពុងធ្វើដំណើរ និងនៅក្នុងគេហដ្ឋានពួកគេ។ ការពិត នៅក្នុងករណីដូច នេះ គឺពិតជាភស្តុតាងៗសម្រាប់អ្នកដែលប្រកបដោយបញ្ញាយល់ដឹង
وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُسَمًّى
ហើយប្រសិនបើសំដីមួយ ពីម្ចាស់របស់អ្នកមិនបានកន្លងផុត ហើយនឹងអាជ្ញាយុកាលមួយត្រូវកំណត់ទេនោះ ករណីនោះប្រាកដជា ក្លាយជាការស្ថិតជាប់មួយ
فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ آنَاءِ اللَّيْلِ فَسَبِّحْ وَأَطْرَافَ النَّهَارِ لَعَلَّكَ تَرْضَىٰ
ដូចនេះ ចូរអ្នកអត់ធ្មត់លើអ្វីដែលពួកគេកំពុងនិយាយ ហើយចូរអ្នក សំដែងធម៌បរិសុទ្ធ ដោយការសរសើរគោរពម្ចាស់អ្នក មុនការរះឡើងនៃសុរិយា និងមុនលេចចូលនៃ សុរិយា។ ហើយក្នុងចំណោមវេលានៃពេលយប់ ចូរអ្នកសំដែងនូវធម៌បរិសុទ្ធ និងខាងចុងទាំងឡាយ នៃពេលថ្ងៃ សង្ឃឹមថា អ្នកនឹងសោមនស្ស
وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِ أَزْوَاجًا مِنْهُمْ زَهْرَةَ الْحَيَاةِ الدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌ وَأَبْقَىٰ
ហើយចូរអ្នកកុំសម្លឹង ឱ្យសោះនូវភ្នែកទាំងពីររបស់ អ្នក ទៅកាន់អ្វីដែលយើងបានផ្តល់ភាពត្រេកត្រអាលគ្រប់បែបយ៉ាងនៃពួកគេ ជាភាពត្រចះត្រចង់នៃ ជីវិតលោកិយ ដើម្បីយើងនឹងសាកល្បងពួកគេនៅក្នុងករណីនេះ។ ហើយចំណីអាហាររបស់ម្ចាស់អ្នក ប្រសើរ និងនិរន្តរភាពជាង

Choose other languages: