Quran Apps in many lanuages:

Surah Saba Ayahs #31 Translated in Khmer

قُلْ أَرُونِيَ الَّذِينَ أَلْحَقْتُمْ بِهِ شُرَكَاءَ ۖ كَلَّا ۚ بَلْ هُوَ اللَّهُ الْعَزِيزُ الْحَكِيمُ
ចូរថាទៅ សូមពួកអ្នកបង្ហាញយើងមក នូវពួកដែលពួកអ្នកបាន ភ្ជាប់វត្ថុស៊ីរិកនឹងលោក។ ទេ គ្មានទេ ក៏ប៉ុន្តែលោកគឺអល់ឡោះដែលជាអ្នកដែលមាន ពលានុពល ជាអ្នកមហាគតិបណ្ឌិតបំផុត
وَمَا أَرْسَلْنَاكَ إِلَّا كَافَّةً لِلنَّاسِ بَشِيرًا وَنَذِيرًا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ហើយយើងមិនបានចាត់បញ្ជូនអ្នកក្រៅពី ដើម្បីទៅសម្រាប់មនុស្សទាំងឡាយ ជាអ្នកដែលផ្សាយដំណឹងរីករាយ និងដំណឹងតក់ ស្លុតនោះឡើយ ក៏ប៉ុន្តែភាគច្រើននៃមនុស្សមិនដឹង
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِنْ كُنْتُمْ صَادِقِينَ
ហើយពួកគេនឹងនិយាយថា តើអង្កាល់ទៅការសន្យានេះ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់
قُلْ لَكُمْ مِيعَادُ يَوْمٍ لَا تَسْتَأْخِرُونَ عَنْهُ سَاعَةً وَلَا تَسْتَقْدِمُونَ
ចូរថាទៅ សម្រាប់ ពួកអ្នក គឺពេលវេលាសន្យានាថ្ងៃមួយ ដែលពួកអ្នកនឹងមិនអាចសុំពន្យារពេលមួយ វិនាទីបានឡើយ។ ហើយពួកអ្នកក៏ពុំអាចសុំឱ្យដល់មុនបានដែរ
وَقَالَ الَّذِينَ كَفَرُوا لَنْ نُؤْمِنَ بِهَٰذَا الْقُرْآنِ وَلَا بِالَّذِي بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ مَوْقُوفُونَ عِنْدَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ الْقَوْلَ يَقُولُ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا لَوْلَا أَنْتُمْ لَكُنَّا مُؤْمِنِينَ
ហើយពួកដែល គ្មានជំនឿថា ពួកយើងនឹងមិនជឿនឹងគួរអាននេះឡើយ ហើយក៏មិនជឿដែរនូវអ្វីដែល មានពីមុនគួរអាននោះ។ ហើយប្រសិនបើអ្នកឃើញ នូវខណៈដែលពួកដែលបំពារបំពាន ត្រូវឈរនៅឯម្ចាស់របស់ពួកគេ ភាគខ្លះនៃពួកគេនឹងបានត្រឡប់សំដីចោទទៅកាន់ភាគ ខ្លះទៀត ពួកដែលត្រូវបានគេប្រមាថនឹងនិយាយទៅកាន់ពួកដែលបានកាន់ឬកអឿថា ប្រសិនបើគ្មានពួកអ្នកទេ ពួកយើងប្រាកដជាបានក្លាយទៅជាពួកដែលមានជំជឿ

Choose other languages: