Quran Apps in many lanuages:

Surah Saba Ayahs #32 Translated in Khmer

وَمَا أَرْسَلْنَاكَ إِلَّا كَافَّةً لِلنَّاسِ بَشِيرًا وَنَذِيرًا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ហើយយើងមិនបានចាត់បញ្ជូនអ្នកក្រៅពី ដើម្បីទៅសម្រាប់មនុស្សទាំងឡាយ ជាអ្នកដែលផ្សាយដំណឹងរីករាយ និងដំណឹងតក់ ស្លុតនោះឡើយ ក៏ប៉ុន្តែភាគច្រើននៃមនុស្សមិនដឹង
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِنْ كُنْتُمْ صَادِقِينَ
ហើយពួកគេនឹងនិយាយថា តើអង្កាល់ទៅការសន្យានេះ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់
قُلْ لَكُمْ مِيعَادُ يَوْمٍ لَا تَسْتَأْخِرُونَ عَنْهُ سَاعَةً وَلَا تَسْتَقْدِمُونَ
ចូរថាទៅ សម្រាប់ ពួកអ្នក គឺពេលវេលាសន្យានាថ្ងៃមួយ ដែលពួកអ្នកនឹងមិនអាចសុំពន្យារពេលមួយ វិនាទីបានឡើយ។ ហើយពួកអ្នកក៏ពុំអាចសុំឱ្យដល់មុនបានដែរ
وَقَالَ الَّذِينَ كَفَرُوا لَنْ نُؤْمِنَ بِهَٰذَا الْقُرْآنِ وَلَا بِالَّذِي بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ مَوْقُوفُونَ عِنْدَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ الْقَوْلَ يَقُولُ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا لَوْلَا أَنْتُمْ لَكُنَّا مُؤْمِنِينَ
ហើយពួកដែល គ្មានជំនឿថា ពួកយើងនឹងមិនជឿនឹងគួរអាននេះឡើយ ហើយក៏មិនជឿដែរនូវអ្វីដែល មានពីមុនគួរអាននោះ។ ហើយប្រសិនបើអ្នកឃើញ នូវខណៈដែលពួកដែលបំពារបំពាន ត្រូវឈរនៅឯម្ចាស់របស់ពួកគេ ភាគខ្លះនៃពួកគេនឹងបានត្រឡប់សំដីចោទទៅកាន់ភាគ ខ្លះទៀត ពួកដែលត្រូវបានគេប្រមាថនឹងនិយាយទៅកាន់ពួកដែលបានកាន់ឬកអឿថា ប្រសិនបើគ្មានពួកអ្នកទេ ពួកយើងប្រាកដជាបានក្លាយទៅជាពួកដែលមានជំជឿ
قَالَ الَّذِينَ اسْتَكْبَرُوا لِلَّذِينَ اسْتُضْعِفُوا أَنَحْنُ صَدَدْنَاكُمْ عَنِ الْهُدَىٰ بَعْدَ إِذْ جَاءَكُمْ ۖ بَلْ كُنْتُمْ مُجْرِمِينَ
ពួកដែលបានកាន់ឬកបាននិយាយទៅកាន់ពួកដែលត្រូវគេប្រមាថថា តើពួកយើងបាន រំខានពួកអ្នកពីមគ្គុទ្ទេសន៍ បន្ទាប់ពីមគ្គុទ្ទេសន៍នោះបានទៅដល់ពួកអ្នកឬ? ពុំមែនទេ ការពិតពួកអ្នកជាពួកឧក្រិដ្ឋជន

Choose other languages: