Quran Apps in many lanuages:

Surah Luqman Ayahs #32 Translated in Khmer

مَا خَلْقُكُمْ وَلَا بَعْثُكُمْ إِلَّا كَنَفْسٍ وَاحِدَةٍ ۗ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
ការបង្កើតពួកអ្នក និងការប្រោសពួកអ្នក គ្មានអ្វីក្រៅពីប្រៀបបីដូចជា មនុស្សតែមួយនាក់គត់។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលឮបំផុត ជាអ្នកឃើញបំផុត
أَلَمْ تَرَ أَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي إِلَىٰ أَجَلٍ مُسَمًّى وَأَنَّ اللَّهَ بِمَا تَعْمَلُونَ خَبِيرٌ
តើអ្នកមិនទាន់ឃើញទេឬ? ការពិតអល់ឡោះបានបញ្ចូលរាត្រីកាលទៅក្នុងទិវាកាល ហើយលោកបញ្ចូលទិវាកាលទៅក្នុងរាត្រីកាល រួចលោកបានសំរួលសុរិយា និងចន្ទ្រា ទាំងអស់នោះធ្វើចលនាឆ្ពោះទៅកាន់កាលកំនត់មួយដែលគេកំរិត ហើយអល់ឡោះ ពិតជាអ្នកដែលដឹងបំផុត នូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ
ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ទាំងនេះ ដោយសារ អល់ឡោះ លោកពិតជាសច្ចៈ រីឯវត្ថុដែលពួកគេកំពុងបួងសួងក្រៅពីលោកនោះ គឺ ពិតជាខុសឆ្គង ហើយអល់ឡោះ លោកពិតជាអ្នកដែលមហាខ្ពង់ខ្ពស់មហាធំក្រៃលែង
أَلَمْ تَرَ أَنَّ الْفُلْكَ تَجْرِي فِي الْبَحْرِ بِنِعْمَتِ اللَّهِ لِيُرِيَكُمْ مِنْ آيَاتِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
តើអ្នកមិនទាន់ឃើញទេឬ? ការពិតនាវាដែលកំពុងធ្វើដំណើរនៅឯសមុទ្រនោះ គឺដោយសារឧបការគុណអល់ឡោះ ដើម្បីលោកនឹងបង្ហាញជូនពួកអ្នកឃើញភាគ ខ្លះនៃភស្តុតាងៗរបស់លោក។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ គឺពិតជាភស្តុតាងៗ សម្រាប់រាល់អ្នកដែលអត់ធ្មត់ក្រៃលែងថែមទាំងកត្តញ្ញុតា
وَإِذَا غَشِيَهُمْ مَوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُمْ مُقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ
ហើយកាលណារលក មួយគ្របដណ្តប់ពួកគេ ដូចជាស្រមោល ពួកគេបានបួងសួងទៅកាន់អល់ឡោះ ដោយ ស្មោះស្មគ្រ័សាសនាចំពោះលោក ក្រោយមកនៅពេលដែលលោកបានសង្គ្រោះពួក គេទៅដល់គោក ពេលនោះ ភាគខ្លះនៃពួកគេជាអ្នកដែលបំពារបំពាន។ ហើយដែល នឹងឈ្លោះប្រកែកនឹងអាយ៉ាត់ៗយើង គ្មានអ្នកណាក្រៅពីរាល់អ្នកដែលក្បត់ខ្លាំង ថែម ទាំងរមិលគុណ

Choose other languages: