Quran Apps in many lanuages:

Surah Luqman Ayahs #31 Translated in Khmer

وَلَوْ أَنَّمَا فِي الْأَرْضِ مِنْ شَجَرَةٍ أَقْلَامٌ وَالْبَحْرُ يَمُدُّهُ مِنْ بَعْدِهِ سَبْعَةُ أَبْحُرٍ مَا نَفِدَتْ كَلِمَاتُ اللَّهِ ۗ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ហើយបើរុក្ខជាតិដែលមាននៅផែនដីជាស្លាបប៉ាកា ហើយសមុទ្រមួយដែល ក្រោយពីនោះមក មានប្រាំពីរសមុទ្រទៀត ដែលផ្តល់បន្ថែមជូនសមុទ្រនោះជាទឹកខ្មៅ ក៏សំដី ទាំងឡាយរបស់អល់ឡោះនឹងមិនបានអស់ដែរ។ ជាការពិតណាស់ អល់ឡោះជាអ្នកពលានុពល មហាគតិបណ្ឌិត
مَا خَلْقُكُمْ وَلَا بَعْثُكُمْ إِلَّا كَنَفْسٍ وَاحِدَةٍ ۗ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
ការបង្កើតពួកអ្នក និងការប្រោសពួកអ្នក គ្មានអ្វីក្រៅពីប្រៀបបីដូចជា មនុស្សតែមួយនាក់គត់។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលឮបំផុត ជាអ្នកឃើញបំផុត
أَلَمْ تَرَ أَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي إِلَىٰ أَجَلٍ مُسَمًّى وَأَنَّ اللَّهَ بِمَا تَعْمَلُونَ خَبِيرٌ
តើអ្នកមិនទាន់ឃើញទេឬ? ការពិតអល់ឡោះបានបញ្ចូលរាត្រីកាលទៅក្នុងទិវាកាល ហើយលោកបញ្ចូលទិវាកាលទៅក្នុងរាត្រីកាល រួចលោកបានសំរួលសុរិយា និងចន្ទ្រា ទាំងអស់នោះធ្វើចលនាឆ្ពោះទៅកាន់កាលកំនត់មួយដែលគេកំរិត ហើយអល់ឡោះ ពិតជាអ្នកដែលដឹងបំផុត នូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ
ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ទាំងនេះ ដោយសារ អល់ឡោះ លោកពិតជាសច្ចៈ រីឯវត្ថុដែលពួកគេកំពុងបួងសួងក្រៅពីលោកនោះ គឺ ពិតជាខុសឆ្គង ហើយអល់ឡោះ លោកពិតជាអ្នកដែលមហាខ្ពង់ខ្ពស់មហាធំក្រៃលែង
أَلَمْ تَرَ أَنَّ الْفُلْكَ تَجْرِي فِي الْبَحْرِ بِنِعْمَتِ اللَّهِ لِيُرِيَكُمْ مِنْ آيَاتِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
តើអ្នកមិនទាន់ឃើញទេឬ? ការពិតនាវាដែលកំពុងធ្វើដំណើរនៅឯសមុទ្រនោះ គឺដោយសារឧបការគុណអល់ឡោះ ដើម្បីលោកនឹងបង្ហាញជូនពួកអ្នកឃើញភាគ ខ្លះនៃភស្តុតាងៗរបស់លោក។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ គឺពិតជាភស្តុតាងៗ សម្រាប់រាល់អ្នកដែលអត់ធ្មត់ក្រៃលែងថែមទាំងកត្តញ្ញុតា

Choose other languages: