Quran Apps in many lanuages:

Surah Luqman Ayahs #33 Translated in Khmer

أَلَمْ تَرَ أَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي إِلَىٰ أَجَلٍ مُسَمًّى وَأَنَّ اللَّهَ بِمَا تَعْمَلُونَ خَبِيرٌ
តើអ្នកមិនទាន់ឃើញទេឬ? ការពិតអល់ឡោះបានបញ្ចូលរាត្រីកាលទៅក្នុងទិវាកាល ហើយលោកបញ្ចូលទិវាកាលទៅក្នុងរាត្រីកាល រួចលោកបានសំរួលសុរិយា និងចន្ទ្រា ទាំងអស់នោះធ្វើចលនាឆ្ពោះទៅកាន់កាលកំនត់មួយដែលគេកំរិត ហើយអល់ឡោះ ពិតជាអ្នកដែលដឹងបំផុត នូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ
ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ទាំងនេះ ដោយសារ អល់ឡោះ លោកពិតជាសច្ចៈ រីឯវត្ថុដែលពួកគេកំពុងបួងសួងក្រៅពីលោកនោះ គឺ ពិតជាខុសឆ្គង ហើយអល់ឡោះ លោកពិតជាអ្នកដែលមហាខ្ពង់ខ្ពស់មហាធំក្រៃលែង
أَلَمْ تَرَ أَنَّ الْفُلْكَ تَجْرِي فِي الْبَحْرِ بِنِعْمَتِ اللَّهِ لِيُرِيَكُمْ مِنْ آيَاتِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
តើអ្នកមិនទាន់ឃើញទេឬ? ការពិតនាវាដែលកំពុងធ្វើដំណើរនៅឯសមុទ្រនោះ គឺដោយសារឧបការគុណអល់ឡោះ ដើម្បីលោកនឹងបង្ហាញជូនពួកអ្នកឃើញភាគ ខ្លះនៃភស្តុតាងៗរបស់លោក។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ គឺពិតជាភស្តុតាងៗ សម្រាប់រាល់អ្នកដែលអត់ធ្មត់ក្រៃលែងថែមទាំងកត្តញ្ញុតា
وَإِذَا غَشِيَهُمْ مَوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُمْ مُقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ
ហើយកាលណារលក មួយគ្របដណ្តប់ពួកគេ ដូចជាស្រមោល ពួកគេបានបួងសួងទៅកាន់អល់ឡោះ ដោយ ស្មោះស្មគ្រ័សាសនាចំពោះលោក ក្រោយមកនៅពេលដែលលោកបានសង្គ្រោះពួក គេទៅដល់គោក ពេលនោះ ភាគខ្លះនៃពួកគេជាអ្នកដែលបំពារបំពាន។ ហើយដែល នឹងឈ្លោះប្រកែកនឹងអាយ៉ាត់ៗយើង គ្មានអ្នកណាក្រៅពីរាល់អ្នកដែលក្បត់ខ្លាំង ថែម ទាំងរមិលគុណ
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمْ وَاخْشَوْا يَوْمًا لَا يَجْزِي وَالِدٌ عَنْ وَلَدِهِ وَلَا مَوْلُودٌ هُوَ جَازٍ عَنْ وَالِدِهِ شَيْئًا ۚ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا وَلَا يَغُرَّنَّكُمْ بِاللَّهِ الْغَرُورُ
ឱពួកមនុស្សទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកកោតញញើតថ្ងៃមួយ ដែលបិតានឹងមិនរ៉ាប់រងបុត្រគេបានឡើយ ហើយបុត្រក៏ពុំមែនជាអ្នករ៉ាប់រងបិតាបានបន្តិចសោះដែរ។ ការសន្យារបស់អល់ឡោះ គឺពិតជាសច្ចៈ។ ដូច្នេះ ចូរកុំបណ្តោយឱ្យជីវិតលោកិយនឹងបោកបញ្ឆោតចំពោះពួក អ្នក ហើយកុំបណ្តោយឱ្យការបំភាន់នឹងបោកបញ្ឆោតពួកអ្នកស្តីពីអល់ឡោះ

Choose other languages: