Quran Apps in many lanuages:

Surah Hud Ayahs #40 Translated in Khmer

وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُ لَنْ يُؤْمِنَ مِنْ قَوْمِكَ إِلَّا مَنْ قَدْ آمَنَ فَلَا تَبْتَئِسْ بِمَا كَانُوا يَفْعَلُونَ
រួចមក គេបានវ៉ាហ៊ី ឆ្ពោះទៅណូហ៍ថា នឹងមិនមានជំនឿឡើយ ក្នុងចំណោមក្រុមរបស់អ្នកក្រៅពីពួកដែលមាន ជំនឿយ៉ាងប្រាកដ។ ហេតុនេះ ចូរអ្នកកុំអស់សង្ឃឹមដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
وَاصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۚ إِنَّهُمْ مُغْرَقُونَ
ហើយចូរអ្នកស្ថាបនា សំពៅដោយអាក់យុនយើង និងដោយវ៉ាហ៊ីរបស់យើង ហើយចូរអ្នកកុំ ត្អូញត្អែរនឹងយើង នៅក្នុងពួកដែលបានសាងអយុត្តិធម៌ ពួកគេពិតជាពួកដែលត្រូវគេពន្លិច
وَيَصْنَعُ الْفُلْكَ وَكُلَّمَا مَرَّ عَلَيْهِ مَلَأٌ مِنْ قَوْمِهِ سَخِرُوا مِنْهُ ۚ قَالَ إِنْ تَسْخَرُوا مِنَّا فَإِنَّا نَسْخَرُ مِنْكُمْ كَمَا تَسْخَرُونَ
ហើយគាត់ស្ថាបនាសំពៅ។ ហើយនៅរាល់ដង ដែលអ្នកមុខអ្នកការនៃក្រុមមនុស្សរបស់ គាត់ បានឆ្លងកាត់ពួកគេបានចំអកឡកឡឺយដាក់គាត់។ គាត់ថា ប្រសិនបើពួកអ្នកចំអក ឡកឡឺយដាក់យើង ការពិតពួកយើងក៏នឹងចំអកឡកឡឺយដាក់អ្នកវិញ ដូចដែលអ្នកកំពុង ចំអកឡកឡឺយនោះដែរ
فَسَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُقِيمٌ
រួចពួកអ្នកនឹងដឹងថា ជនណាដែលទណ្ឌកម្មណាមួយនឹងដល់ ទៅគេ ទណ្ឌកម្មនោះនឹងធ្វើឱ្យវេទនាចំពោះគេ ហើយទណ្ឌកម្មមួយដែលឈរនៅជា អនន្តកាលក៏នឹងត្រូវទៅលើជននោះដែរ
حَتَّىٰ إِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ قُلْنَا احْمِلْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ وَمَنْ آمَنَ ۚ وَمَا آمَنَ مَعَهُ إِلَّا قَلِيلٌ
ទាល់តែពេលណាបទបញ្ជារបស់យើងបាន ទៅដល់ ហើយក៏បានផុសចេញ(ទឹកពីដី) យើងថា ចូរអ្នកលើកដាក់ក្នុងសំពៅនូវមួយគូៗ ពីគ្រប់ប្រភេទព្រមទាំងគ្រួសាររបស់អ្នក ហើយនឹងអ្នកដែលមានជំនឿក្រៅពីអ្នកដែលសំដី (អល់ឡោះ)បានកន្លងផុតទៅ។ ហើយគ្មានអ្នកណាដែលមានជំនឿជាមួយគាត់ទេ ក្រៅពី ចំនួនបន្តិចបន្តួច

Choose other languages: