Quran Apps in many lanuages:

Surah At-Tawba Ayahs #35 Translated in Khmer

اتَّخَذُوا أَحْبَارَهُمْ وَرُهْبَانَهُمْ أَرْبَابًا مِنْ دُونِ اللَّهِ وَالْمَسِيحَ ابْنَ مَرْيَمَ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا إِلَٰهًا وَاحِدًا ۖ لَا إِلَٰهَ إِلَّا هُوَ ۚ سُبْحَانَهُ عَمَّا يُشْرِكُونَ
ពួកគេបានទទួលយកបព្វជិតយ៉ាហ៊ូទរបស់ពួក គេ និងបព្វជិតណាសារ៉របស់ពួកគេ និងម៉ាសៀហបុត្រារបស់ម៉ារីយ៉ាំ ធ្វើជាម្ចាស់ក្រៅពីអល់ឡោះ ក្នុងខណៈដែលពួកគេមិនបានបង្គាប់ឱ្យ ពួកគេទាំងនោះឡើយ ក្រៅពីដើម្បីឱ្យពួកគេគោរពប្រណិប័តន៍ទៅ កាន់ម្ចាស់ជាទីសក្ការៈតែមួយគត់ គ្មានម្ចាស់ជាទីសក្ការៈណាក្រៅពី លោកទេ មហាកត្តិគុណលោក អំពីអ្វីដែលពួកគេបានធ្វើស៊ីរិក
يُرِيدُونَ أَنْ يُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَيَأْبَى اللَّهُ إِلَّا أَنْ يُتِمَّ نُورَهُ وَلَوْ كَرِهَ الْكَافِرُونَ
ពួកគេកំពុងមានបំណងនឹងពន្លត់រស្មីរបស់អល់ឡោះ ដោយបបូរមាត់ ទាំងឡាយរបស់ពួកគេផ្ទាល់ តែអល់ឡោះមិនព្រម ក្រៅពីលោក បំពេញរស្មីរបស់លោក ទោះបីពួកដែលអជំនឿបានស្អប់ខ្ពើមក៏ដោយ
هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
លោកដែលបានចាត់បញ្ជូនរ៉សូលរបស់លោក ដោយមគ្គុទ្ទេសន៍ និងសាសនាដ៏សច្ចធម៌ ដើម្បីលោកនឹងជំនះសាសនាលោក នៅលើ សាសនាទាំងពួង ទោះបីពួកស៊ីរិកបានស្អប់ខ្ពើមក៏ដោយ
يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ كَثِيرًا مِنَ الْأَحْبَارِ وَالرُّهْبَانِ لَيَأْكُلُونَ أَمْوَالَ النَّاسِ بِالْبَاطِلِ وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ ۗ وَالَّذِينَ يَكْنِزُونَ الذَّهَبَ وَالْفِضَّةَ وَلَا يُنْفِقُونَهَا فِي سَبِيلِ اللَّهِ فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ
ឱពួក ដែលមានជំនឿ! ភាគច្រើននៃពួកបព្វជិតយ៉ាហ៊ូទ និងពួកបព្វជិត ណាសារ៉ ពិតកំពុងខាំត្របាក់ទ្រព្យធនទាំងឡាយរបស់មនុស្ស ដោយ ល្មើសច្បាប់ ហើយពួកគេកំពុងរាំងខ្ទប់អំពីផ្លូវអល់ឡោះទៀត។ ពួក ដែលកំពុងប្រមូលទុកនូវមាស និងប្រាក់ ហើយពួកគេមិនបានចំណាយ ទ្រព្យធននោះក្នុងផ្លូវអល់ឡោះទេ ហេតុនេះ ចូរអ្នកប្រាប់ដំណឹងដល់ ពួកគេ នូវទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
يَوْمَ يُحْمَىٰ عَلَيْهَا فِي نَارِ جَهَنَّمَ فَتُكْوَىٰ بِهَا جِبَاهُهُمْ وَجُنُوبُهُمْ وَظُهُورُهُمْ ۖ هَٰذَا مَا كَنَزْتُمْ لِأَنْفُسِكُمْ فَذُوقُوا مَا كُنْتُمْ تَكْنِزُونَ
នាថ្ងៃដែលគេនឹងដុត កំដៅមាសប្រាក់នៅក្នុងនរកឆាបឆេះ រួចមកគេនឹងអ៊ុតមាសប្រាក់ នោះទៅលើថ្ងាស កណ្តៀតក្អម និងខ្នងទាំងឡាយរបស់ពួកគេ។ នេះ ហើយ អ្វីដែលពួកអ្នកបានតម្កល់ទុកសំរាប់ផ្ទាល់ខ្លួនរបស់ពួកអ្នកនោះ ហេតុនេះ ចូរពួកអ្នកក្រេបរសជាតិ អ្វីដែលពួកអ្នកធ្លាប់បានតម្កល់ គរទុក

Choose other languages: