Quran Apps in many lanuages:

Surah At-Tawba Ayahs #34 Translated in Khmer

وَقَالَتِ الْيَهُودُ عُزَيْرٌ ابْنُ اللَّهِ وَقَالَتِ النَّصَارَى الْمَسِيحُ ابْنُ اللَّهِ ۖ ذَٰلِكَ قَوْلُهُمْ بِأَفْوَاهِهِمْ ۖ يُضَاهِئُونَ قَوْلَ الَّذِينَ كَفَرُوا مِنْ قَبْلُ ۚ قَاتَلَهُمُ اللَّهُ ۚ أَنَّىٰ يُؤْفَكُونَ
ពួក យ៉ាហ៊ូទថា អ៊ូហ្សៀរជាបុត្រារបស់អល់ឡោះ។ ពួកណាសារ៉បាន និយាយថា ម៉ាសៀហជាបុត្រារបស់អល់ឡោះ ទាំងអស់នេះ គឺជាសំដី របស់ពួកគេដោយបបូរមាត់ពួកគេផ្ទាល់ ពួកគេទាំងនេះ កំពុងត្រាប់ តាមសំដីរបស់ពួកដែលមិនបានជឿនៃសម័យកាលមុន។ អល់ឡោះក៏ បានបំផ្លាញសាបសូន្យនូវពួកគេទាំងនោះ ហេតុម្តេចបានជាពួកគេ ងាកពីសច្ចភាព
اتَّخَذُوا أَحْبَارَهُمْ وَرُهْبَانَهُمْ أَرْبَابًا مِنْ دُونِ اللَّهِ وَالْمَسِيحَ ابْنَ مَرْيَمَ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا إِلَٰهًا وَاحِدًا ۖ لَا إِلَٰهَ إِلَّا هُوَ ۚ سُبْحَانَهُ عَمَّا يُشْرِكُونَ
ពួកគេបានទទួលយកបព្វជិតយ៉ាហ៊ូទរបស់ពួក គេ និងបព្វជិតណាសារ៉របស់ពួកគេ និងម៉ាសៀហបុត្រារបស់ម៉ារីយ៉ាំ ធ្វើជាម្ចាស់ក្រៅពីអល់ឡោះ ក្នុងខណៈដែលពួកគេមិនបានបង្គាប់ឱ្យ ពួកគេទាំងនោះឡើយ ក្រៅពីដើម្បីឱ្យពួកគេគោរពប្រណិប័តន៍ទៅ កាន់ម្ចាស់ជាទីសក្ការៈតែមួយគត់ គ្មានម្ចាស់ជាទីសក្ការៈណាក្រៅពី លោកទេ មហាកត្តិគុណលោក អំពីអ្វីដែលពួកគេបានធ្វើស៊ីរិក
يُرِيدُونَ أَنْ يُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَيَأْبَى اللَّهُ إِلَّا أَنْ يُتِمَّ نُورَهُ وَلَوْ كَرِهَ الْكَافِرُونَ
ពួកគេកំពុងមានបំណងនឹងពន្លត់រស្មីរបស់អល់ឡោះ ដោយបបូរមាត់ ទាំងឡាយរបស់ពួកគេផ្ទាល់ តែអល់ឡោះមិនព្រម ក្រៅពីលោក បំពេញរស្មីរបស់លោក ទោះបីពួកដែលអជំនឿបានស្អប់ខ្ពើមក៏ដោយ
هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
លោកដែលបានចាត់បញ្ជូនរ៉សូលរបស់លោក ដោយមគ្គុទ្ទេសន៍ និងសាសនាដ៏សច្ចធម៌ ដើម្បីលោកនឹងជំនះសាសនាលោក នៅលើ សាសនាទាំងពួង ទោះបីពួកស៊ីរិកបានស្អប់ខ្ពើមក៏ដោយ
يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ كَثِيرًا مِنَ الْأَحْبَارِ وَالرُّهْبَانِ لَيَأْكُلُونَ أَمْوَالَ النَّاسِ بِالْبَاطِلِ وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ ۗ وَالَّذِينَ يَكْنِزُونَ الذَّهَبَ وَالْفِضَّةَ وَلَا يُنْفِقُونَهَا فِي سَبِيلِ اللَّهِ فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ
ឱពួក ដែលមានជំនឿ! ភាគច្រើននៃពួកបព្វជិតយ៉ាហ៊ូទ និងពួកបព្វជិត ណាសារ៉ ពិតកំពុងខាំត្របាក់ទ្រព្យធនទាំងឡាយរបស់មនុស្ស ដោយ ល្មើសច្បាប់ ហើយពួកគេកំពុងរាំងខ្ទប់អំពីផ្លូវអល់ឡោះទៀត។ ពួក ដែលកំពុងប្រមូលទុកនូវមាស និងប្រាក់ ហើយពួកគេមិនបានចំណាយ ទ្រព្យធននោះក្នុងផ្លូវអល់ឡោះទេ ហេតុនេះ ចូរអ្នកប្រាប់ដំណឹងដល់ ពួកគេ នូវទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត

Choose other languages: