Quran Apps in many lanuages:

Surah Ash-Shura Ayahs #27 Translated in Khmer

ذَٰلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادَهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۗ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةَ فِي الْقُرْبَىٰ ۗ وَمَنْ يَقْتَرِفْ حَسَنَةً نَزِدْ لَهُ فِيهَا حُسْنًا ۚ إِنَّ اللَّهَ غَفُورٌ شَكُورٌ
នោះហើយដែលអល់ឡោះផ្តល់ដំណឹងរីករាយ ចំពោះពួកដែលគោរពលោក ដែលបានជឿ និងបានប្រព្រឹត្តអំពើកុសលទាំងឡាយ។ ថាទៅ យើងមិនស្នើសុំចំពោះពួកអ្នក នូវថ្លៃឈ្នួលណា មួយនៅលើករណីនេះទេ ក្រៅពីការអាណិតស្រឡាញ់ នៅក្នុងញាតិសន្តានជិតមួយ។ ហើយ ជនណាដែលបានប្រព្រឹត្តនូវកុសលមួយ យើងនឹងថែមឱ្យជននោះ នូវកុសលមួយទៀតនៅក្នុង កុសលនោះ។ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យ ជាអ្នកតបស្នង
أَمْ يَقُولُونَ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۖ فَإِنْ يَشَإِ اللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ اللَّهُ الْبَاطِلَ وَيُحِقُّ الْحَقَّ بِكَلِمَاتِهِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ឬមួយពួកគេនិយាយ ប្រឌិតទៅលើអល់ឡោះ នូវការភូតកុហកមួយ បើអល់ឡោះប្រាថ្នា លោកពិតជានឹងបិទភ្ជិត នៅលើចិត្តអ្នក។ ហើយអល់ឡោះនឹងលុបចោល នូវអំពើខុសឆ្គង រួចមក លោកនឹងសម្រេច នូវសច្ចភាពដោយសារសំដីៗលោក។ លោកពិតជាអ្នកដឹងបំផុត នូវអ្វីៗដែលមានក្នុងទ្រូង
وَهُوَ الَّذِي يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَعْفُو عَنِ السَّيِّئَاتِ وَيَعْلَمُ مَا تَفْعَلُونَ
ហើយ លោកនឹងទទួលការសារភាព ពីពួកអ្នកគោរពលោក រួចលោកនឹងអភ័យទោសឱ្យពី បាបកម្មទាំងឡាយ ហើយលោកដឹងនូវអ្វីៗដែលពួកអ្នកបានប្រព្រឹត្ត
وَيَسْتَجِيبُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَيَزِيدُهُمْ مِنْ فَضْلِهِ ۚ وَالْكَافِرُونَ لَهُمْ عَذَابٌ شَدِيدٌ
ហើយលោកនឹង ទទួលឆ្លើយតបចំពោះពួកដែលមានជំនឿ និងបានប្រព្រឹត្តអំពើកុសលទាំងឡាយ រួចលោកនឹង ថែមទៅពួកគេ នៃឧត្តមភាពរបស់លោក។ ពួកអជំនឿ គឺទណ្ឌកម្មមួយដ៏ខ្លាំងក្លាបំផុតសម្រាប់ ពួកគេ
وَلَوْ بَسَطَ اللَّهُ الرِّزْقَ لِعِبَادِهِ لَبَغَوْا فِي الْأَرْضِ وَلَٰكِنْ يُنَزِّلُ بِقَدَرٍ مَا يَشَاءُ ۚ إِنَّهُ بِعِبَادِهِ خَبِيرٌ بَصِيرٌ
ហើយប្រសិនបើអល់ឡោះបានលាតសន្ធឹងបរិលាភជូនមនុស្សរបស់លោក ពួកគេ ពិតជាបានរំលោភបំពាននៅលើផែនដី ក៏ប៉ុន្តែលោកបានដាក់ចុះតាមកំរិតមួយ នៃអ្វីដែល លោកប្រាថ្នា លោកពិតជាអ្នកដឹង ជាអ្នកឃើញបំផុត ចំពោះមនុស្សរបស់លោក

Choose other languages: