Quran Apps in many lanuages:

Surah Ash-Shura Ayahs #30 Translated in Khmer

وَيَسْتَجِيبُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَيَزِيدُهُمْ مِنْ فَضْلِهِ ۚ وَالْكَافِرُونَ لَهُمْ عَذَابٌ شَدِيدٌ
ហើយលោកនឹង ទទួលឆ្លើយតបចំពោះពួកដែលមានជំនឿ និងបានប្រព្រឹត្តអំពើកុសលទាំងឡាយ រួចលោកនឹង ថែមទៅពួកគេ នៃឧត្តមភាពរបស់លោក។ ពួកអជំនឿ គឺទណ្ឌកម្មមួយដ៏ខ្លាំងក្លាបំផុតសម្រាប់ ពួកគេ
وَلَوْ بَسَطَ اللَّهُ الرِّزْقَ لِعِبَادِهِ لَبَغَوْا فِي الْأَرْضِ وَلَٰكِنْ يُنَزِّلُ بِقَدَرٍ مَا يَشَاءُ ۚ إِنَّهُ بِعِبَادِهِ خَبِيرٌ بَصِيرٌ
ហើយប្រសិនបើអល់ឡោះបានលាតសន្ធឹងបរិលាភជូនមនុស្សរបស់លោក ពួកគេ ពិតជាបានរំលោភបំពាននៅលើផែនដី ក៏ប៉ុន្តែលោកបានដាក់ចុះតាមកំរិតមួយ នៃអ្វីដែល លោកប្រាថ្នា លោកពិតជាអ្នកដឹង ជាអ្នកឃើញបំផុត ចំពោះមនុស្សរបស់លោក
وَهُوَ الَّذِي يُنَزِّلُ الْغَيْثَ مِنْ بَعْدِ مَا قَنَطُوا وَيَنْشُرُ رَحْمَتَهُ ۚ وَهُوَ الْوَلِيُّ الْحَمِيدُ
ហើយ លោកបានដាក់ចុះនូវទឹកភ្លៀង បន្ទាប់ពីពួកគេបានអស់សង្ឃឹម ហើយលោកពង្រាយ នូវការ អាណិតស្រលាញ់របស់លោក។ ហើយលោកជាអ្នកគាំពារ ជាអ្នកត្រូវកោតសរសើរ
وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَثَّ فِيهِمَا مِنْ دَابَّةٍ ۚ وَهُوَ عَلَىٰ جَمْعِهِمْ إِذَا يَشَاءُ قَدِيرٌ
ក្នុង ចំណោមភស្តុតាងរបស់លោក គឺការបង្កើតមេឃ និងដី ព្រមទាំងសត្វដែលលោកបានពង្រាយ នៅឯភពទាំងពីរ។ ហើយលោកជាអ្នកមានសមត្ថភាពបំផុត នៅលើការប្រមូលផ្តុំទាំងអស់ នោះ កាលណាលោកមានបំណងប្រាថ្នា
وَمَا أَصَابَكُمْ مِنْ مُصِيبَةٍ فَبِمَا كَسَبَتْ أَيْدِيكُمْ وَيَعْفُو عَنْ كَثِيرٍ
ហើយគ្រោះនីមួយៗ ដែលបានប៉ះទង្គិចដល់ ពួកអ្នក គឺបណ្តាលមកពីអ្វីដែលពួកអ្នកបានខំប្រឹងធ្វើ ហើយលោកអធ្យាស្រ័យឱ្យ អំពីករណី ច្រើនបំផុត

Choose other languages: