Quran Apps in many lanuages:

Surah Ash-Shura Ayahs #26 Translated in Khmer

تَرَى الظَّالِمِينَ مُشْفِقِينَ مِمَّا كَسَبُوا وَهُوَ وَاقِعٌ بِهِمْ ۗ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي رَوْضَاتِ الْجَنَّاتِ ۖ لَهُمْ مَا يَشَاءُونَ عِنْدَ رَبِّهِمْ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ
អ្នកនឹងឃើញពួកអយុត្តិធម៌ ជាពួកភ័យរន្ធត់ពីអ្វីដែលពួកគេបានខំប្រឹងធ្វើ វាក៏នឹងធ្លាក់លើពួកគេ។ រីឯពួកដែលបានជឿ និងបានប្រព្រឹត្តអំពើកុសល ទាំងឡាយ គឺនៅក្នុងសួនឧទ្យានៗនៃស្ថានសួគ៌។ ពួកគេមានអ្វីដែលពួក គេប្រាថ្នានៅឯម្ចាស់ពួកគេ។ នោះហើយគឺឧត្តមភាពដ៏មហាធំធេង
ذَٰلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادَهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۗ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةَ فِي الْقُرْبَىٰ ۗ وَمَنْ يَقْتَرِفْ حَسَنَةً نَزِدْ لَهُ فِيهَا حُسْنًا ۚ إِنَّ اللَّهَ غَفُورٌ شَكُورٌ
នោះហើយដែលអល់ឡោះផ្តល់ដំណឹងរីករាយ ចំពោះពួកដែលគោរពលោក ដែលបានជឿ និងបានប្រព្រឹត្តអំពើកុសលទាំងឡាយ។ ថាទៅ យើងមិនស្នើសុំចំពោះពួកអ្នក នូវថ្លៃឈ្នួលណា មួយនៅលើករណីនេះទេ ក្រៅពីការអាណិតស្រឡាញ់ នៅក្នុងញាតិសន្តានជិតមួយ។ ហើយ ជនណាដែលបានប្រព្រឹត្តនូវកុសលមួយ យើងនឹងថែមឱ្យជននោះ នូវកុសលមួយទៀតនៅក្នុង កុសលនោះ។ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យ ជាអ្នកតបស្នង
أَمْ يَقُولُونَ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۖ فَإِنْ يَشَإِ اللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ اللَّهُ الْبَاطِلَ وَيُحِقُّ الْحَقَّ بِكَلِمَاتِهِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ឬមួយពួកគេនិយាយ ប្រឌិតទៅលើអល់ឡោះ នូវការភូតកុហកមួយ បើអល់ឡោះប្រាថ្នា លោកពិតជានឹងបិទភ្ជិត នៅលើចិត្តអ្នក។ ហើយអល់ឡោះនឹងលុបចោល នូវអំពើខុសឆ្គង រួចមក លោកនឹងសម្រេច នូវសច្ចភាពដោយសារសំដីៗលោក។ លោកពិតជាអ្នកដឹងបំផុត នូវអ្វីៗដែលមានក្នុងទ្រូង
وَهُوَ الَّذِي يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَعْفُو عَنِ السَّيِّئَاتِ وَيَعْلَمُ مَا تَفْعَلُونَ
ហើយ លោកនឹងទទួលការសារភាព ពីពួកអ្នកគោរពលោក រួចលោកនឹងអភ័យទោសឱ្យពី បាបកម្មទាំងឡាយ ហើយលោកដឹងនូវអ្វីៗដែលពួកអ្នកបានប្រព្រឹត្ត
وَيَسْتَجِيبُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَيَزِيدُهُمْ مِنْ فَضْلِهِ ۚ وَالْكَافِرُونَ لَهُمْ عَذَابٌ شَدِيدٌ
ហើយលោកនឹង ទទួលឆ្លើយតបចំពោះពួកដែលមានជំនឿ និងបានប្រព្រឹត្តអំពើកុសលទាំងឡាយ រួចលោកនឹង ថែមទៅពួកគេ នៃឧត្តមភាពរបស់លោក។ ពួកអជំនឿ គឺទណ្ឌកម្មមួយដ៏ខ្លាំងក្លាបំផុតសម្រាប់ ពួកគេ

Choose other languages: