Quran Apps in many lanuages:

Surah As-Sajda Ayahs #14 Translated in Khmer

وَقَالُوا أَإِذَا ضَلَلْنَا فِي الْأَرْضِ أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۚ بَلْ هُمْ بِلِقَاءِ رَبِّهِمْ كَافِرُونَ
ហើយពួកគេបាន និយាយថា កាលណាពួកយើងបានលិចបាត់ទៅក្នុងដីហើយ តើពួកយើងពិតជាស្ថិតក្នុង ការផ្តល់កំណើតជាថ្មីវិញឬ? ម៉្យាងវិញទៀត ពួកគេគឺជាពួកដែលមិនជឿនឹងជំនួបម្ចាស់ របស់ពួកគេ
قُلْ يَتَوَفَّاكُمْ مَلَكُ الْمَوْتِ الَّذِي وُكِّلَ بِكُمْ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ
ចូរអ្នកថាចុះ ម៉ាលីកុលម៉ោត ដែលគេចាត់ទៅកាន់ពួកអ្នក គេនឹងបង្ហើយ ជីវិតពួកអ្នក ក្រោយមកឆ្ពោះទៅកាន់ម្ចាស់របស់ពួកអ្នក គេនឹងត្រឡប់ពួកអ្នកទៅវិញ
وَلَوْ تَرَىٰ إِذِ الْمُجْرِمُونَ نَاكِسُو رُءُوسِهِمْ عِنْدَ رَبِّهِمْ رَبَّنَا أَبْصَرْنَا وَسَمِعْنَا فَارْجِعْنَا نَعْمَلْ صَالِحًا إِنَّا مُوقِنُونَ
ហើយបើសិនអ្នកឃើញ នៅពេលដែលពួកឧក្រិដ្ឋជនឈ្ងោកក្បាលពួកគេ នៅឯម្ចាស់ ពួកគេ ឱម្ចាស់យើង! ពួកយើងបានឃើញហើយ បានឮហើយ ដូច្នេះ សូមលោក ឱ្យពួកយើងត្រលប់ទៅវិញផង ពួកយើងប្រាកដជានឹងសាងកុសល ពួកយើងពិតជា ពួកប្រាកដក្នុងចិត្ត
وَلَوْ شِئْنَا لَآتَيْنَا كُلَّ نَفْسٍ هُدَاهَا وَلَٰكِنْ حَقَّ الْقَوْلُ مِنِّي لَأَمْلَأَنَّ جَهَنَّمَ مِنَ الْجِنَّةِ وَالنَّاسِ أَجْمَعِينَ
ហើយប្រសិនបើយើងមានបំណង យើងប្រាកដជាបានផ្តល់ ទៅគ្រប់រូប នូវមគ្គុទ្ទេសន៍របស់គេ ក៏ប៉ុន្តែសំដីបានសច្ចៈពីយើង យើងប្រាកដជានឹង បំពេញនរកឆាបឆេះនៃពួកជិន និងពួកមនុស្សទាំងអស់គ្នា
فَذُوقُوا بِمَا نَسِيتُمْ لِقَاءَ يَوْمِكُمْ هَٰذَا إِنَّا نَسِينَاكُمْ ۖ وَذُوقُوا عَذَابَ الْخُلْدِ بِمَا كُنْتُمْ تَعْمَلُونَ
ដូច្នេះ ចូរពួកអ្នក ភ្លក្សរសជាតិតាមតែអ្វីដែលពួកអ្នកបានភ្លេច នូវជំនួបថ្ងៃដែលពួកអ្នកជួបនេះ យើង ពិតជាបានភ្លេចពួកអ្នកវិញ។ ចូរពួកអ្នកភ្លក្សរសជាតិទណ្ឌកម្មអនន្តកាល ដោយ សារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត

Choose other languages: