Quran Apps in many lanuages:

Surah As-Saff Ayahs #11 Translated in Khmer

وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ وَهُوَ يُدْعَىٰ إِلَى الْإِسْلَامِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តើជនណាដែលអយុត្តិធម៌ជាងអ្នកដែលបានប្រឌិតទៅលើអល់ឡោះ នូវការភូតកុហកក្នុង ករណីគេអំពាវនាវទៅកាន់ឥស្លាម។ ហើយអល់ឡោះនឹងមិនមគ្គុទេសឡើយ ចំពោះក្រុមមនុស្ស អយុត្តិធម៌
يُرِيدُونَ لِيُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَاللَّهُ مُتِمُّ نُورِهِ وَلَوْ كَرِهَ الْكَافِرُونَ
ពួកគេប្រាថ្នា ដើម្បីពួកគេនឹងពន្លត់រស្មីអល់ឡោះដោយមាត់របស់ពួកគេ ក្នុងករណី ដែលអល់ឡោះជាអ្មក្នបំពេញរស្មីរបស់លោក ទោះបីពួកអជំនឿបានស្អប់ខ្ពើមក៏ដោយ
هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
លោក ជាអ្នកដែលបានចាត់បញ្ជូនរ៉សូលរបស់លោក ដោយនាំមគ្គុទ្ទេសន៍និងសាសនាដ៏សច្ចៈ ដើម្បីលោក នឹងធ្វើឱ្យសាសនានោះលេចត្រដែតនៅលើសាសនាទាំងអស់ ទោះបីពួកស៊ីរិកបានស្អប់ខ្ពើមក៏ ដោយ
يَا أَيُّهَا الَّذِينَ آمَنُوا هَلْ أَدُلُّكُمْ عَلَىٰ تِجَارَةٍ تُنْجِيكُمْ مِنْ عَذَابٍ أَلِيمٍ
ឱបណ្តាពួកដែលបានជឿ! តើយើងមានចង្អុលប្រាប់ពួកអ្នកឬទេ? នៅលើជំនួញមួយ ដែលនឹងសង្គ្រោះពួកអ្នកពីទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
تُؤْمِنُونَ بِاللَّهِ وَرَسُولِهِ وَتُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِكُمْ وَأَنْفُسِكُمْ ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
គឺពួកអ្នកជឿនឹងអល់ឡោះ ព្រមទាំង រ៉សូលរបស់លោក ហើយពួកអ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ ដោយទ្រព្យសម្បត្តិរបស់ពួកអ្នក និងខ្លួន ប្រាណរបស់ពួកអ្នក ទាំងនេះ គឺជាកុសលមួយសំរាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង

Choose other languages: