Quran Apps in many lanuages:

Surah As-Saff Ayahs #13 Translated in Khmer

هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
លោក ជាអ្នកដែលបានចាត់បញ្ជូនរ៉សូលរបស់លោក ដោយនាំមគ្គុទ្ទេសន៍និងសាសនាដ៏សច្ចៈ ដើម្បីលោក នឹងធ្វើឱ្យសាសនានោះលេចត្រដែតនៅលើសាសនាទាំងអស់ ទោះបីពួកស៊ីរិកបានស្អប់ខ្ពើមក៏ ដោយ
يَا أَيُّهَا الَّذِينَ آمَنُوا هَلْ أَدُلُّكُمْ عَلَىٰ تِجَارَةٍ تُنْجِيكُمْ مِنْ عَذَابٍ أَلِيمٍ
ឱបណ្តាពួកដែលបានជឿ! តើយើងមានចង្អុលប្រាប់ពួកអ្នកឬទេ? នៅលើជំនួញមួយ ដែលនឹងសង្គ្រោះពួកអ្នកពីទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
تُؤْمِنُونَ بِاللَّهِ وَرَسُولِهِ وَتُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِكُمْ وَأَنْفُسِكُمْ ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
គឺពួកអ្នកជឿនឹងអល់ឡោះ ព្រមទាំង រ៉សូលរបស់លោក ហើយពួកអ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ ដោយទ្រព្យសម្បត្តិរបស់ពួកអ្នក និងខ្លួន ប្រាណរបស់ពួកអ្នក ទាំងនេះ គឺជាកុសលមួយសំរាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង
يَغْفِرْ لَكُمْ ذُنُوبَكُمْ وَيُدْخِلْكُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
លោក ពិតជាអភ័យទោសឱ្យពួកអ្នក នូវបាបកម្មរបស់ពួកអ្នក ហើយលោកពិតជាបញ្ចូលពួកអ្នកទៅកាន់ ឋានសួគ៌ដែលបានហូរកាត់ពីក្រោមឋានសួគ៌នោះ ដោយទន្លេជាច្រើន ព្រមទាំងលំនៅដ្ឋានទាំង- ឡាយ ដ៏ល្អប្រណីតនៅក្នុងឋានសួគ៌ដ៏រម្យស្ថាន។ នេះជាជោគជ័យមួយដ៏ធំក្រៃលែង
وَأُخْرَىٰ تُحِبُّونَهَا ۖ نَصْرٌ مِنَ اللَّهِ وَفَتْحٌ قَرِيبٌ ۗ وَبَشِّرِ الْمُؤْمِنِينَ
ហើយមួយ ផ្សេងទៀត ដែលពួកអ្នកបានពេញចិត្តស្រលាញ់នោះ គឺជំនួយមួយពីអល់ឡោះ និងជ័យជំនះមួយ ដ៏ជិតបង្កើយ។ ហើយចូរអ្នកផ្តល់ដំណឹងរីករាយចុះ ចំពោះអ្នកដែលជឿ

Choose other languages: