Quran Apps in many lanuages:

Surah Ar-Rum Ayahs #58 Translated in Khmer

اللَّهُ الَّذِي خَلَقَكُمْ مِنْ ضَعْفٍ ثُمَّ جَعَلَ مِنْ بَعْدِ ضَعْفٍ قُوَّةً ثُمَّ جَعَلَ مِنْ بَعْدِ قُوَّةٍ ضَعْفًا وَشَيْبَةً ۚ يَخْلُقُ مَا يَشَاءُ ۖ وَهُوَ الْعَلِيمُ الْقَدِيرُ
អល់ឡោះដែលបានបង្កើត អ្នកទាំងឡាយពីភាពទន់ខ្សោយ ក្រោយមកលោកបានធ្វើឱ្យទៅជារឹងមាំបន្ទាប់ ពីទន់ខ្សោយ ក្រោយមកទៀត លោកបានធ្វើឱ្យទៅជាទន់ខ្សោយ និងចាស់ជរា បន្ទាប់ពីរឹងមាំ លោកបង្កើតតាមតែអ្វីដែលលោកប្រាថ្នា។ លោកគឺជាអ្នកដឹង បំផុតជាអ្នកមានអានុភាពបំផុត
وَيَوْمَ تَقُومُ السَّاعَةُ يُقْسِمُ الْمُجْرِمُونَ مَا لَبِثُوا غَيْرَ سَاعَةٍ ۚ كَذَٰلِكَ كَانُوا يُؤْفَكُونَ
ហើយនាថ្ងៃអវសាននឹងកើតមានឡើង ពួក ឧក្រិដ្ឋជនស្បថស្បែថា ពួកគេបានស្ថិតនៅតែមួយម៉ោងប៉ុណ្ណោះ។ ប្រៀបដូចនេះ ហើយពួកគេត្រូវគេបង្វែរ
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَالْإِيمَانَ لَقَدْ لَبِثْتُمْ فِي كِتَابِ اللَّهِ إِلَىٰ يَوْمِ الْبَعْثِ ۖ فَهَٰذَا يَوْمُ الْبَعْثِ وَلَٰكِنَّكُمْ كُنْتُمْ لَا تَعْلَمُونَ
ពួកដែលគេបានផ្តល់តំរេះវិជ្ជា និងជំនឿ បាន និយាយថា ជាការពិតណាស់ពួកអ្នកបានស្ថិតនៅក្នុងការកំណត់របស់អល់ឡោះ រហូតដល់ថ្ងៃងើបឡើងវិញ។ នេះគឺថ្ងៃងើបឡើងវិញ ក៏ប៉ុន្តែពួកអ្នកនៅតែមិន ដឹង
فَيَوْمَئِذٍ لَا يَنْفَعُ الَّذِينَ ظَلَمُوا مَعْذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ
គឺថ្ងៃនោះសេចក្តីដោះសាររបស់ពួកបំពាននឹងគ្មានប្រយោជន៍ទេ ចំពោះពួកគេ ហើយពួកគេក៏នឹងមិនត្រូវគេលើកទោសឱ្យពួកគេដែរ
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ ۚ وَلَئِنْ جِئْتَهُمْ بِآيَةٍ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ أَنْتُمْ إِلَّا مُبْطِلُونَ
ហើយ នៅក្នុងគួរអាននេះ យើងប្រាកដជាបានលើកឡើងពីឧបមានីមួយៗ សម្រាប់ មនុស្ស។ ហើយបើអ្នកបាននាំទៅកាន់ពួកគេនូវអាយ៉ាត់មួយ ពួកដែលមិនបាន ជឿ ប្រាកដជានឹងនិយាយថា ពួកអ្នកគ្មានអ្វីក្រៅពីពួកខុសឆ្គងនោះឡើយ

Choose other languages: