Quran Apps in many lanuages:

Surah Ar-Rad Ayahs #40 Translated in Khmer

وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَفْرَحُونَ بِمَا أُنْزِلَ إِلَيْكَ ۖ وَمِنَ الْأَحْزَابِ مَنْ يُنْكِرُ بَعْضَهُ ۚ قُلْ إِنَّمَا أُمِرْتُ أَنْ أَعْبُدَ اللَّهَ وَلَا أُشْرِكَ بِهِ ۚ إِلَيْهِ أَدْعُو وَإِلَيْهِ مَآبِ
ហើយពួកដែល យើងបានផ្តល់ទៅពួកគេនូវគម្ពីរ ពួកគេតែសប្បាយរីករាយនឹងអ្វីដែលគេបានដាក់ចុះទៅ កាន់អ្នក។ ហើយក្នុងចំណោមបក្ខសម្ព័ន្ធ មានអ្នកដែលមិនទទួលស្គាល់ភាគខ្លះ។ ចូរថាទៅ ការពិត គេបានដាក់បញ្ជាមកយើង ឱ្យយើងប្រណិប័តន៍តែអល់ឡោះប៉ុណ្ណោះ ហើយមិនឱ្យ យើងស៊ីរិកនឹងលោកទេ។ ឆ្ពោះទៅកាន់លោក យើងបួងសួង ហើយឆ្ពោះទៅលោកជាទីនិវត្តន៍ របស់យើង
وَكَذَٰلِكَ أَنْزَلْنَاهُ حُكْمًا عَرَبِيًّا ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَمَا جَاءَكَ مِنَ الْعِلْمِ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا وَاقٍ
ហើយប្រៀបដូចទាំងនេះដែរ យើងបានដាក់ចុះគម្ពីរ ជាគតិបណ្ឌិតមួយដែល ជាភាសាអារ៉ាប់។ ហើយបើសិនអ្នកបានធ្វើតាមកិលេសតណ្ហារបស់ពួកគេ បន្ទាប់ពីតំរិះបាន ដល់អ្នកហើយ គ្មានទេសំរាប់អ្នកនៃអ្នកគាំពារណាម្នាក់ពីអល់ឡោះ ហើយក៏គ្មានអ្នក ការពារណាម្នាក់ដែរ
وَلَقَدْ أَرْسَلْنَا رُسُلًا مِنْ قَبْلِكَ وَجَعَلْنَا لَهُمْ أَزْوَاجًا وَذُرِّيَّةً ۚ وَمَا كَانَ لِرَسُولٍ أَنْ يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۗ لِكُلِّ أَجَلٍ كِتَابٌ
ហើយយើងបានចាត់បញ្ជូនយ៉ាងប្រាកដនូវរ៉សូលៗនៃពួកកាលពី សម័យមុនអ្នក ហើយយើងបានចាត់ឱ្យពួកគេមានភរិយា និងបច្ឆាញាតិទាំងឡាយ។ ហើយ គ?នារ៉សូលណាម្នាក់ ដែលនាំមកនូវអាយ៉ាត់ណាមួយក្រៅពីដោយសារការអនុញ្ញាតរបស់ អល់ឡោះឡើយ។ រាល់កាលកំណត់ សុទ្ធតែមានបញ្ញត្តិ
يَمْحُو اللَّهُ مَا يَشَاءُ وَيُثْبِتُ ۖ وَعِنْدَهُ أُمُّ الْكِتَابِ
អល់ឡោះនឹងលុបចោល ហើយ លោកនឹងតំកល់ទុកនូវអ្វីដែលអល់ឡោះមានបំណងប្រាថ្នា។ ហើយនៅឯលោកមានអ៊ំមុល គីតាប
وَإِنْ مَا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيْكَ الْبَلَاغُ وَعَلَيْنَا الْحِسَابُ
ទោះបីយើងនឹងឱ្យអ្នកមើលឃើញភាគខ្លះនៃអ្វីដែលយើងសន្យាចំពោះ ពួកគេ ឬមួយយើងនឹងបញ្ចប់ជីវិតអ្នកក៏ដោយ ក៏ការពិតអ្នកត្រឹមតែផ្តល់ដំណឹងតែប៉ុណ្ណោះ ហើយ ការទូទាត់គឺនៅលើយើង

Choose other languages: