Quran Apps in many lanuages:

Surah An-Naml Ayahs #51 Translated in Khmer

قَالُوا اطَّيَّرْنَا بِكَ وَبِمَنْ مَعَكَ ۚ قَالَ طَائِرُكُمْ عِنْدَ اللَّهِ ۖ بَلْ أَنْتُمْ قَوْمٌ تُفْتَنُونَ
ពួកគេថា យើងកើតមានអពមង្គលដោយសារតែអ្នក និងដោយសារតែជន ដែលនៅជាមួយអ្នក។ សាឡេះថា អពមង្គលរបស់ពួកអ្នក គឺនៅឯអល់ឡោះ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកមនុស្សដែលត្រូវគេសាកល្បង
وَكَانَ فِي الْمَدِينَةِ تِسْعَةُ رَهْطٍ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ
ហើយនៅឯទីក្រុង មានមនុស្សប្រាំបួន ក្រុមដែលពួកគេបំផ្លិចបំផ្លាញនៅលើដី ហើយពួកគេមិនកែសម្រួលឡើងវិញទេ
قَالُوا تَقَاسَمُوا بِاللَّهِ لَنُبَيِّتَنَّهُ وَأَهْلَهُ ثُمَّ لَنَقُولَنَّ لِوَلِيِّهِ مَا شَهِدْنَا مَهْلِكَ أَهْلِهِ وَإِنَّا لَصَادِقُونَ
ពួកគេ បាននិយាយទៅកាន់គ្នាគេថា ចូរពួកអ្នកនាំគ្នាស្បថស្បែនឹងអល់ឡោះ។ យើងដាច់ខាតត្រូវ តែប្រហារទាំងយប់ ចំពោះសាឡេះ ព្រមទាំងគ្រួសាររបស់គេ ក្រោយមក ដាច់ខាតយើង ត្រូវតែនិយាយទៅកាន់សម្ព័ន្ធមិត្តរបស់គេថា ពួកយើងឥតមានវត្តមាននៅកន្លែងឃាតកម្ម គ្រួសាររបស់គេនោះទេ ហើយពួកយើងប្រាកដជាពួកអ្នកដែលនិយាយពិត
وَمَكَرُوا مَكْرًا وَمَكَرْنَا مَكْرًا وَهُمْ لَا يَشْعُرُونَ
ពួកគេបាន ធ្វើកលល្បិច នូវការបោកបញ្ឆោតមួយ ឯយើងក៏បានធ្វើឧបាយតបតវិញ នូវយុទ្ធកោសល្យ មួយដែរ ក៏ប៉ុន្តែពួកគេនៅតែមិនទាន់ដឹងខ្លួនទៀត
فَانْظُرْ كَيْفَ كَانَ عَاقِبَةُ مَكْرِهِمْ أَنَّا دَمَّرْنَاهُمْ وَقَوْمَهُمْ أَجْمَعِينَ
ដូចនេះ ចូរអ្នកពិនិត្យមើលទៅថា លទ្ធផលនៃការបោកបញ្ឆោតរបស់ពួកគេ ត្រូវបានក្លាយទៅជាយ៉ាងណាដែរ? យើងពិតជា បានធ្វើឱ្យវិនាសហិនហោចដល់ពួកគេ ព្រមទាំងក្រុមមនុស្សរបស់ពួកគេទាំងអស់គ្នា

Choose other languages: