Quran Apps in many lanuages:

Surah An-Nahl Ayahs #75 Translated in Khmer

وَاللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِي الرِّزْقِ ۚ فَمَا الَّذِينَ فُضِّلُوا بِرَادِّي رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَانُهُمْ فَهُمْ فِيهِ سَوَاءٌ ۚ أَفَبِنِعْمَةِ اللَّهِ يَجْحَدُونَ
ហើយ អល់ឡោះ លោកបានផ្តល់ឱ្យចំពោះភាគខ្លះ នៃពួកអ្នកលើសខ្វះគ្នាក្នុងរឿងភាក្សាហារ។ ពួក ដែលត្រូវគេបានផ្តល់លើសគេនោះ មិនចង់ចែកភាក្សាហាររបស់គេទៅដល់ពួកដែលនៅ ក្នុងកណ្តាប់ដៃរបស់ពួកគេទេ។ ដូច្នេះ ពួកគេក៏ជាពួកស្មើភាពគ្នាដែរ។ តើពួកគេបដិសេធ ចំពោះការុណភាពរបស់អល់ឡោះឬ?
وَاللَّهُ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُمْ مِنْ أَزْوَاجِكُمْ بَنِينَ وَحَفَدَةً وَرَزَقَكُمْ مِنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ
ហើយពីខ្លួនពួកអ្នកផ្ទាល់ អល់ឡោះលោកបាន ចាត់ឱ្យពួកអ្នកមានគូស្រករ ហើយពីគូស្រកររបស់ពួកអ្នក លោកបានចាត់ឱ្យពួកអ្នកមានបុត្រ និងចៅ។ ហើយលោកបានផ្តល់អាហារទៅពួកអ្នកពីចំណីដែលល្អៗ។ ដូចនេះ តើពួកគេ មានជំនឿនឹងការខុសឆ្គង ហើយពួកគេរមិលគុណនឹងការុណភាពរបស់អល់ឡោះឬ?
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِنَ السَّمَاوَاتِ وَالْأَرْضِ شَيْئًا وَلَا يَسْتَطِيعُونَ
ហើយពួកគេគោរពប្រណិប័តន៍ក្រៅពីអល់ឡោះ នូវវត្ថុដែលមិនអាចកាន់កាប់ សម្រាប់ពួកគេ នូវអាហារណាមួយពីភពមេឃទាំងឡាយ និងពីភពដីបន្តិចសោះ ឡើយ ហើយពួកគេក៏គ្មានលទ្ធភាពដែរ
فَلَا تَضْرِبُوا لِلَّهِ الْأَمْثَالَ ۚ إِنَّ اللَّهَ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ដូច្នេះ ពួកអ្នកមិនបាច់ប្រឌិតឡើយ ចំពោះអល់ឡោះនូវការប្រដូចទាំងឡាយ។ អល់ឡោះ លោកពិតជាដឹង ហើយពួក អ្នកមិនដឹងសោះឡើយ
ضَرَبَ اللَّهُ مَثَلًا عَبْدًا مَمْلُوكًا لَا يَقْدِرُ عَلَىٰ شَيْءٍ وَمَنْ رَزَقْنَاهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنْفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُونَ ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
អល់ឡោះបានធ្វើការប្រៀបធៀបមួយស្តីពីទាសករ ម្នាក់ ដែលត្រូវគេក្តាប់កម្មសិទ្ធិ គ្មានប្រសិទ្ធិភាពទៅលើវត្ថុណាមួយសោះ និង អ្នកដែលយើងបានផ្តល់ទៅគេ នូវចំណីអាហារដ៏ល្អអំពីយើង រួចមក អ្នកនោះ បរិច្ចាគទានពីចំណីអាហារនោះ ទាំងស្ងាត់ និងទាំងចំហ។ តើទាំងពីរនោះស្មើ គ្នាឬទេ? ការសរសើរសម្រាប់អល់ឡោះ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ នៅតែ មិនដឹង

Choose other languages: