Quran Apps in many lanuages:

Surah An-Nahl Ayahs #76 Translated in Khmer

وَاللَّهُ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُمْ مِنْ أَزْوَاجِكُمْ بَنِينَ وَحَفَدَةً وَرَزَقَكُمْ مِنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ
ហើយពីខ្លួនពួកអ្នកផ្ទាល់ អល់ឡោះលោកបាន ចាត់ឱ្យពួកអ្នកមានគូស្រករ ហើយពីគូស្រកររបស់ពួកអ្នក លោកបានចាត់ឱ្យពួកអ្នកមានបុត្រ និងចៅ។ ហើយលោកបានផ្តល់អាហារទៅពួកអ្នកពីចំណីដែលល្អៗ។ ដូចនេះ តើពួកគេ មានជំនឿនឹងការខុសឆ្គង ហើយពួកគេរមិលគុណនឹងការុណភាពរបស់អល់ឡោះឬ?
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِنَ السَّمَاوَاتِ وَالْأَرْضِ شَيْئًا وَلَا يَسْتَطِيعُونَ
ហើយពួកគេគោរពប្រណិប័តន៍ក្រៅពីអល់ឡោះ នូវវត្ថុដែលមិនអាចកាន់កាប់ សម្រាប់ពួកគេ នូវអាហារណាមួយពីភពមេឃទាំងឡាយ និងពីភពដីបន្តិចសោះ ឡើយ ហើយពួកគេក៏គ្មានលទ្ធភាពដែរ
فَلَا تَضْرِبُوا لِلَّهِ الْأَمْثَالَ ۚ إِنَّ اللَّهَ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ដូច្នេះ ពួកអ្នកមិនបាច់ប្រឌិតឡើយ ចំពោះអល់ឡោះនូវការប្រដូចទាំងឡាយ។ អល់ឡោះ លោកពិតជាដឹង ហើយពួក អ្នកមិនដឹងសោះឡើយ
ضَرَبَ اللَّهُ مَثَلًا عَبْدًا مَمْلُوكًا لَا يَقْدِرُ عَلَىٰ شَيْءٍ وَمَنْ رَزَقْنَاهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنْفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُونَ ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
អល់ឡោះបានធ្វើការប្រៀបធៀបមួយស្តីពីទាសករ ម្នាក់ ដែលត្រូវគេក្តាប់កម្មសិទ្ធិ គ្មានប្រសិទ្ធិភាពទៅលើវត្ថុណាមួយសោះ និង អ្នកដែលយើងបានផ្តល់ទៅគេ នូវចំណីអាហារដ៏ល្អអំពីយើង រួចមក អ្នកនោះ បរិច្ចាគទានពីចំណីអាហារនោះ ទាំងស្ងាត់ និងទាំងចំហ។ តើទាំងពីរនោះស្មើ គ្នាឬទេ? ការសរសើរសម្រាប់អល់ឡោះ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ នៅតែ មិនដឹង
وَضَرَبَ اللَّهُ مَثَلًا رَجُلَيْنِ أَحَدُهُمَا أَبْكَمُ لَا يَقْدِرُ عَلَىٰ شَيْءٍ وَهُوَ كَلٌّ عَلَىٰ مَوْلَاهُ أَيْنَمَا يُوَجِّهْهُ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِي هُوَ وَمَنْ يَأْمُرُ بِالْعَدْلِ ۙ وَهُوَ عَلَىٰ صِرَاطٍ مُسْتَقِيمٍ
ហើយអល់ឡោះបានធ្វើការប្រៀបធៀបមួយស្តីពីបុរសពីរនាក់ មួយ នាក់នៃគេទាំងពីរនោះ ជាមនុស្សគគ្មានលទ្ធភាពទៅលើវត្ថុណាមួយសោះ ហើយ គេនៅក្នុងបន្ទុកគ្រប់គ្រងរបស់ម្ចាស់គេ។ ឯណាក៏ដោយដែលគេនឹងតំរង់មុខទៅ គេនឹងមិនបាននាំមក នូវអំពើល្អណាមួយឡើយ។ តើស្មើគ្នាឬរវាងគេនេះ ហើយ នឹងអ្នកដែលបញ្ជាគេឱ្យប្រព្រឹត្តអំពើយុត្តិធម៌នោះ ហើយគេស្ថិតនៅលើផ្លូវមួយ ដ៏ត្រឹមត្រូវទៀតនេះ?

Choose other languages: