Quran Apps in many lanuages:

Surah An-Nahl Ayahs #27 Translated in Khmer

لَا جَرَمَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ لَا يُحِبُّ الْمُسْتَكْبِرِينَ
គ្មានស្រពេចស្រពិលឡើយ អល់ឡោះពិតជាដឹងនូវអ្វីដែលពួកគេលាក់កំបាំង និង អ្វីដែលពួកគេលាតចំហ។ លោកពិតជាមិនស្រលាញ់ពួកដែលវាយឫកធំឡើយ
وَإِذَا قِيلَ لَهُمْ مَاذَا أَنْزَلَ رَبُّكُمْ ۙ قَالُوا أَسَاطِيرُ الْأَوَّلِينَ
ហើយកាលណាគេបាននិយាយទៅកាន់ពួកគេថា តើអ្វីខ្លះដែលម្ចាស់របស់ពួកអ្នក បានដាក់ចុះ? ពួកគេនិយាយថា គឺជាបុរាណនិទាន
لِيَحْمِلُوا أَوْزَارَهُمْ كَامِلَةً يَوْمَ الْقِيَامَةِ ۙ وَمِنْ أَوْزَارِ الَّذِينَ يُضِلُّونَهُمْ بِغَيْرِ عِلْمٍ ۗ أَلَا سَاءَ مَا يَزِرُونَ
ដើម្បីពួកគេនឹងរែកពុន បាបកម្មទាំងឡាយរបស់ពួកគេដោយពេញលេញ នៅថ្ងៃត្រូវងើបឡើងវិញ និង បាបកម្មខ្លះរបស់ពួកដែលបានបន្សាត់វង្វេងពួកគេ ដោយគ្មានចំណេះដឹង។ តាម ការពិត អាក្រក់ណាស់អ្វីដែលពួកគេទទួលបាបកម្មនោះ
قَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَأَتَى اللَّهُ بُنْيَانَهُمْ مِنَ الْقَوَاعِدِ فَخَرَّ عَلَيْهِمُ السَّقْفُ مِنْ فَوْقِهِمْ وَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
ពួកដែលពីមុនពួកគេ បានប្រើល្បិចកលយ៉ាងប្រាកដ រួចមកអល់ឡោះក៏បានដកគ្រឹះសំណង់ទាំងឡាយ របស់ពួកគេ ហើយរួចមក ដំបូលនោះក៏បានរលំដួលទៅលើពួកគេ មកពីលើពួកគេ ហើយទណ្ឌកម្មនោះ ក៏បានទៅដល់ពួកគេ ដោយពួកគេមិនបានដឹងខ្លួនឡើយ
ثُمَّ يَوْمَ الْقِيَامَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تُشَاقُّونَ فِيهِمْ ۚ قَالَ الَّذِينَ أُوتُوا الْعِلْمَ إِنَّ الْخِزْيَ الْيَوْمَ وَالسُّوءَ عَلَى الْكَافِرِينَ
ក្រោយមក នៅពេលដែលថ្ងៃត្រូវងើបឡើងវិញ លោកនឹងធ្វើឱ្យអាប់អោនដល់ពួកគេ ហើយ លោកនឹងថា តើឯណាមួយស៊ីរិករបស់យើង ដែលពួកអ្នកធ្លាប់បានធ្វើឱ្យបាក់បែកគ្នាក្នុង រឿងស៊ីរិកៗនោះ? ពួកដែលត្រូវបានគេផ្តល់ជូន នូវតំរិះវិជ្ជាបាននិយាយថា ការពិតនៅ ថ្ងៃនេះ គឺជាការអាប់អោន និងអកុសលត្រូវលើពួកគ្មានជំនឿ

Choose other languages: