Quran Apps in many lanuages:

Surah Al-Qasas Ayahs #11 Translated in Khmer

وَأَوْحَيْنَا إِلَىٰ أُمِّ مُوسَىٰ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِي الْيَمِّ وَلَا تَخَافِي وَلَا تَحْزَنِي ۖ إِنَّا رَادُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ الْمُرْسَلِينَ
ហើយយើងបានបណ្តុះគំនិតទៅកាន់ មាតាមូសាថា ចូរអ្នកបំបៅគេទៅ រួចមក កាលណាអ្នកបារម្ភនៅលើគេនេះ ពេលនោះ ចូរអ្នកដាក់គេទៅលើសមុទ្រ ហើយចូរអ្នកកុំខ្លាច ហើយចូរអ្នកកុំ កើតទុក្ខទៀត។ យើងប្រាកដជានឹងត្រឡប់គេឱ្យទៅដល់អ្នកវិញ ហើយនឹងចាត់ គេ ក្នុងចំណោមពួករ៉សូល
فَالْتَقَطَهُ آلُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا كَانُوا خَاطِئِينَ
បរិវារបស់ហ្វារ៉ាអុងក៏បានរើសមូសា ដើម្បីគេ នឹងក្លាយទៅជាសត្រូវម្នាក់ចំពោះពួកគេ និងជាការទុក្ខព្រួយមួយ។ ការពិត ហ្វារ៉ាអុង និងហាម៉ាន ព្រមទាំងកងទ័ពទាំងឡាយរបស់គេទាំងពីរ គឺជាពួកអ្នក មានទោសកំហុស
وَقَالَتِ امْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِي وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰ أَنْ يَنْفَعَنَا أَوْ نَتَّخِذَهُ وَلَدًا وَهُمْ لَا يَشْعُرُونَ
ភរិយារបស់ហ្វារ៉ាអុងថា ទារកនេះគឺជាការត្រជាក់ភ្នែក មួយសម្រាប់យើង និងសម្រាប់អ្នក។ ចូរពួកអ្នកកុំសម្លាប់គេ រំពឹងថា គេនឹង អាចផ្តល់អត្ថប្រយោជន៍ដល់ពួកយើង ឬក៏យើងនឹងទទួលយកគេធ្វើជាបុត្រា។ ពួកគេទាំងនោះកំពុងតែមិនដឹងខ្លួន
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِنْ كَادَتْ لَتُبْدِي بِهِ لَوْلَا أَنْ رَبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ
ចិត្តមាតាមូសាប្រែជាទំនេរ។ ការពិត នាងហៀបតែនឹងបកស្រាយរឿងសំងាត់ស្តីពីមូសា បើសិនយើងមិនបានពង្រឹង ទៅលើចិត្តនាង ដើម្បីឱ្យនាងក្លាយទៅក្នុងចំណោមពួកអ្នកជឿ
وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَنْ جُنُبٍ وَهُمْ لَا يَشْعُرُونَ
នាងបាន និយាយទៅកាន់បងស្រីមូសាថា សូមនាងជួយតាមរកមូសា រួចមកនាងបាន ក្រឡេកឃើញមូសាពីចំងាយ ហើយពួកគេមិនដឹងខ្លួន

Choose other languages: