Quran Apps in many lanuages:

Surah Al-Qasas Ayahs #13 Translated in Khmer

وَقَالَتِ امْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِي وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰ أَنْ يَنْفَعَنَا أَوْ نَتَّخِذَهُ وَلَدًا وَهُمْ لَا يَشْعُرُونَ
ភរិយារបស់ហ្វារ៉ាអុងថា ទារកនេះគឺជាការត្រជាក់ភ្នែក មួយសម្រាប់យើង និងសម្រាប់អ្នក។ ចូរពួកអ្នកកុំសម្លាប់គេ រំពឹងថា គេនឹង អាចផ្តល់អត្ថប្រយោជន៍ដល់ពួកយើង ឬក៏យើងនឹងទទួលយកគេធ្វើជាបុត្រា។ ពួកគេទាំងនោះកំពុងតែមិនដឹងខ្លួន
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِنْ كَادَتْ لَتُبْدِي بِهِ لَوْلَا أَنْ رَبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ
ចិត្តមាតាមូសាប្រែជាទំនេរ។ ការពិត នាងហៀបតែនឹងបកស្រាយរឿងសំងាត់ស្តីពីមូសា បើសិនយើងមិនបានពង្រឹង ទៅលើចិត្តនាង ដើម្បីឱ្យនាងក្លាយទៅក្នុងចំណោមពួកអ្នកជឿ
وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَنْ جُنُبٍ وَهُمْ لَا يَشْعُرُونَ
នាងបាន និយាយទៅកាន់បងស្រីមូសាថា សូមនាងជួយតាមរកមូសា រួចមកនាងបាន ក្រឡេកឃើញមូសាពីចំងាយ ហើយពួកគេមិនដឹងខ្លួន
وَحَرَّمْنَا عَلَيْهِ الْمَرَاضِعَ مِنْ قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰ أَهْلِ بَيْتٍ يَكْفُلُونَهُ لَكُمْ وَهُمْ لَهُ نَاصِحُونَ
ហើយយើងបានធ្វើ ឱ្យមូសាតមបៅបណ្តាមេដោះតាំងពីមុនមកម៉្លេះ។ បន្ទាប់មក បងស្រីមូសាថា តើចង់ទេយើងនឹងបង្ហាញពួកអ្នកលើគ្រួសារគេហដ្ឋានមួយ ដែលពួកគេនឹង ចិញ្ចឹមបីបាច់ទារកនេះឱ្យពួកអ្នក ហើយពួកគេគឺជាអ្នកមើលថែរក្សាទារកនេះ
فَرَدَدْنَاهُ إِلَىٰ أُمِّهِ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
រួចមក យើងក៏បានបង្វិលមូសាត្រឡប់ទៅកាន់មាតាគេវិញ ដើម្បីភ្នែករបស់ នាងបានត្រជាក់ និងដើម្បីកុំឱ្យនាងកើតទុក្ខ ព្រមទាំងដើម្បីឱ្យនាងដឹងថា សន្យា អល់ឡោះប្រាកដជាសច្ចៈពិត ក៏ប៉ុន្តែភាគច្រើននៃពួកគេនៅតែមិនយល់ដឹង

Choose other languages: