Quran Apps in many lanuages:

Surah Al-Qasas Ayahs #15 Translated in Khmer

وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَنْ جُنُبٍ وَهُمْ لَا يَشْعُرُونَ
នាងបាន និយាយទៅកាន់បងស្រីមូសាថា សូមនាងជួយតាមរកមូសា រួចមកនាងបាន ក្រឡេកឃើញមូសាពីចំងាយ ហើយពួកគេមិនដឹងខ្លួន
وَحَرَّمْنَا عَلَيْهِ الْمَرَاضِعَ مِنْ قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰ أَهْلِ بَيْتٍ يَكْفُلُونَهُ لَكُمْ وَهُمْ لَهُ نَاصِحُونَ
ហើយយើងបានធ្វើ ឱ្យមូសាតមបៅបណ្តាមេដោះតាំងពីមុនមកម៉្លេះ។ បន្ទាប់មក បងស្រីមូសាថា តើចង់ទេយើងនឹងបង្ហាញពួកអ្នកលើគ្រួសារគេហដ្ឋានមួយ ដែលពួកគេនឹង ចិញ្ចឹមបីបាច់ទារកនេះឱ្យពួកអ្នក ហើយពួកគេគឺជាអ្នកមើលថែរក្សាទារកនេះ
فَرَدَدْنَاهُ إِلَىٰ أُمِّهِ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
រួចមក យើងក៏បានបង្វិលមូសាត្រឡប់ទៅកាន់មាតាគេវិញ ដើម្បីភ្នែករបស់ នាងបានត្រជាក់ និងដើម្បីកុំឱ្យនាងកើតទុក្ខ ព្រមទាំងដើម្បីឱ្យនាងដឹងថា សន្យា អល់ឡោះប្រាកដជាសច្ចៈពិត ក៏ប៉ុន្តែភាគច្រើននៃពួកគេនៅតែមិនយល់ដឹង
وَلَمَّا بَلَغَ أَشُدَّهُ وَاسْتَوَىٰ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
នៅពេលដែលមូសាបានចូលដល់កម្លាំងមាំមួនរបស់គេ ព្រមទាំងបានពេញរូបពេញរាង យើងបានផ្តល់ឱ្យមូសា នូវគតិវិនិច្ឆ័យមួយ និងចំណេះដឹងមួយ។ ប្រៀបដូចនេះហើយ ដែល យើងផ្តល់រង្វាន់ដល់ពួកអ្នកគុណធម៌
وَدَخَلَ الْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِنْ شِيعَتِهِ وَهَٰذَا مِنْ عَدُوِّهِ ۖ فَاسْتَغَاثَهُ الَّذِي مِنْ شِيعَتِهِ عَلَى الَّذِي مِنْ عَدُوِّهِ فَوَكَزَهُ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَٰذَا مِنْ عَمَلِ الشَّيْطَانِ ۖ إِنَّهُ عَدُوٌّ مُضِلٌّ مُبِينٌ
មូសាបានចូលទៅទីក្រុង នៅខណៈដែលពួកអ្នក ក្រុងនោះពុំដឹងខ្លួន រួចគេបានជួបប្រទះក្នុងក្រុងនោះនូវបុរសពីរនាក់ កំពុងប្រកាប់ប្រចាក់ គ្នា។ ម្នាក់នេះពីបក្សព័ន្ធគេ ហើយម្នាក់ទៀតពីគូប្រឆាំងគេ ម្នាក់ដែលមកពីបក្សព័ន្ធគេបាន ស្នើឱ្យគេជួយតទល់នឹងម្នាក់ដែលមកពីគូប្រឆាំងគេ គេក៏បានដាល់ជននោះមួយដៃធ្វើឱ្យ បង្ហើយជីវិតជននោះមួយរំពេច គេថានេះគឺជាអំពើស្ហៃតន។ ស្ហៃតនគឺពិតជាសត្រូវមួយ ដែលជាអ្នកបន្សាត់គេយ៉ាងជាក់លាក់

Choose other languages: