Quran Apps in many lanuages:

Surah Al-Qasas Ayahs #14 Translated in Khmer

وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِنْ كَادَتْ لَتُبْدِي بِهِ لَوْلَا أَنْ رَبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ
ចិត្តមាតាមូសាប្រែជាទំនេរ។ ការពិត នាងហៀបតែនឹងបកស្រាយរឿងសំងាត់ស្តីពីមូសា បើសិនយើងមិនបានពង្រឹង ទៅលើចិត្តនាង ដើម្បីឱ្យនាងក្លាយទៅក្នុងចំណោមពួកអ្នកជឿ
وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَنْ جُنُبٍ وَهُمْ لَا يَشْعُرُونَ
នាងបាន និយាយទៅកាន់បងស្រីមូសាថា សូមនាងជួយតាមរកមូសា រួចមកនាងបាន ក្រឡេកឃើញមូសាពីចំងាយ ហើយពួកគេមិនដឹងខ្លួន
وَحَرَّمْنَا عَلَيْهِ الْمَرَاضِعَ مِنْ قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰ أَهْلِ بَيْتٍ يَكْفُلُونَهُ لَكُمْ وَهُمْ لَهُ نَاصِحُونَ
ហើយយើងបានធ្វើ ឱ្យមូសាតមបៅបណ្តាមេដោះតាំងពីមុនមកម៉្លេះ។ បន្ទាប់មក បងស្រីមូសាថា តើចង់ទេយើងនឹងបង្ហាញពួកអ្នកលើគ្រួសារគេហដ្ឋានមួយ ដែលពួកគេនឹង ចិញ្ចឹមបីបាច់ទារកនេះឱ្យពួកអ្នក ហើយពួកគេគឺជាអ្នកមើលថែរក្សាទារកនេះ
فَرَدَدْنَاهُ إِلَىٰ أُمِّهِ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
រួចមក យើងក៏បានបង្វិលមូសាត្រឡប់ទៅកាន់មាតាគេវិញ ដើម្បីភ្នែករបស់ នាងបានត្រជាក់ និងដើម្បីកុំឱ្យនាងកើតទុក្ខ ព្រមទាំងដើម្បីឱ្យនាងដឹងថា សន្យា អល់ឡោះប្រាកដជាសច្ចៈពិត ក៏ប៉ុន្តែភាគច្រើននៃពួកគេនៅតែមិនយល់ដឹង
وَلَمَّا بَلَغَ أَشُدَّهُ وَاسْتَوَىٰ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
នៅពេលដែលមូសាបានចូលដល់កម្លាំងមាំមួនរបស់គេ ព្រមទាំងបានពេញរូបពេញរាង យើងបានផ្តល់ឱ្យមូសា នូវគតិវិនិច្ឆ័យមួយ និងចំណេះដឹងមួយ។ ប្រៀបដូចនេះហើយ ដែល យើងផ្តល់រង្វាន់ដល់ពួកអ្នកគុណធម៌

Choose other languages: