Quran Apps in many lanuages:

Surah Al-Qasas Ayahs #41 Translated in Khmer

وَقَالَ مُوسَىٰ رَبِّي أَعْلَمُ بِمَنْ جَاءَ بِالْهُدَىٰ مِنْ عِنْدِهِ وَمَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ហើយមូសាថា ម្ចាស់របស់ខ្ញុំដឹងបំផុត ចំពោះអ្នកដែលបាន នាំមកដល់នូវមគ្គុទ្ទេសពីលោក ព្រមទាំងចំពោះអ្នកដែលមានកម្មសិទ្ធិចុង បង្ហើយនៃលោកិយ។ ការពិតពួកដែលអយុត្តិធម៌ គ្មានជោគជ័យឡើយ
وَقَالَ فِرْعَوْنُ يَا أَيُّهَا الْمَلَأُ مَا عَلِمْتُ لَكُمْ مِنْ إِلَٰهٍ غَيْرِي فَأَوْقِدْ لِي يَا هَامَانُ عَلَى الطِّينِ فَاجْعَلْ لِي صَرْحًا لَعَلِّي أَطَّلِعُ إِلَىٰ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُ مِنَ الْكَاذِبِينَ
ហើយហ្វារ៉ាអុងថា ឱបណ្តាមេកោយទាំងឡាយ! យើងឥតមានដឹងថា ពួក អ្នកមានម្ចាស់ណាម្នាក់ក្រៅអំពីយើងទេ ហេតុនេះ នែ៎ហាម៉ាន! ចូរអ្នកដុតដី ឥដ្ឋឱ្យយើង ហើយចូរអ្នកស្ថាបនាប្រាសាទមួយឱ្យយើង យើងរំពឹងថា យើង នឹងឡើងទៅកាន់ម្ចាស់របស់មូសា។ ការពិត យើងពិតជាគិតថា គេក្នុង ចំណោមពួកភូតកុហក
وَاسْتَكْبَرَ هُوَ وَجُنُودُهُ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَظَنُّوا أَنَّهُمْ إِلَيْنَا لَا يُرْجَعُونَ
ហើយគេបានកាន់ឫកក្អេងក្អាង ទាំងខ្លួនគេ និងកងទ័ពរបស់គេនៅក្នុងទឹកដី ដោយឥតត្រឹមត្រូវសោះ ហើយពួកគេបាន គិតថា ពួកគេប្រាកដជានឹងមិនត្រូវបញ្ជូនត្រឡប់ទៅកាន់យើងវិញទេ
فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ
ក្រោយមក យើងបានចាប់ក្របួចខ្លួនគេ និងកងទ័ពទាំងឡាយរបស់គេ រួច មកយើងបានបោះពួកគេទៅក្នុងសមុទ្រ។ ដូចនេះ ចូរអ្នកពិចារណាមើល តើ ទីបញ្ចប់នៃពួកអយុត្តិធម៌នោះ នឹងទៅជាយ៉ាងណា?
وَجَعَلْنَاهُمْ أَئِمَّةً يَدْعُونَ إِلَى النَّارِ ۖ وَيَوْمَ الْقِيَامَةِ لَا يُنْصَرُونَ
ហើយយើងបាន ចាត់ពួកគេជាពួកមេដឹកនាំ ដែលកំពុងអំពាវនាវទៅកាន់នរក។ ហើយនា ថ្ងៃងើបឡើងវិញនោះ ពួកគេនឹងគ្មានគេជួយឡើយ

Choose other languages: