Quran Apps in many lanuages:

Surah Al-Mujadala Ayahs #6 Translated in Khmer

الَّذِينَ يُظَاهِرُونَ مِنْكُمْ مِنْ نِسَائِهِمْ مَا هُنَّ أُمَّهَاتِهِمْ ۖ إِنْ أُمَّهَاتُهُمْ إِلَّا اللَّائِي وَلَدْنَهُمْ ۚ وَإِنَّهُمْ لَيَقُولُونَ مُنْكَرًا مِنَ الْقَوْلِ وَزُورًا ۚ وَإِنَّ اللَّهَ لَعَفُوٌّ غَفُورٌ
ក្នុងចំណោមពួកអ្នក ពួកដែល បានប្រដូចខ្នងភរិយារបស់ពួកគេទៅនឹងមាតារបស់ពួកគេ ពួកនាងពុំមែនជាមាតាៗ ពួកគេទេ ម្តាយពួកគេ គឺគ្មានអ្នកណាក្រៅពីនារីដែលបានប្រសូតពួកគេនោះឡើយ។ ការពិត ពួកគេពិតជាពោលពាក្យមិនគប្បីនៃសំដីនោះ ហើយប្រឌិតបំផ្លើសទៀតផង។ ការពិត អល់ឡោះពិតជាអ្នកអនុគ្រោះ ជាអ្នកអភ័យទោស
وَالَّذِينَ يُظَاهِرُونَ مِنْ نِسَائِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا فَتَحْرِيرُ رَقَبَةٍ مِنْ قَبْلِ أَنْ يَتَمَاسَّا ۚ ذَٰلِكُمْ تُوعَظُونَ بِهِ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ពួកដែលប្រដូចខ្នង ភរិយាៗពួកគេទៅនឹងខ្នងមាតាៗពួកគេ ក្រោយមក ពួកគេនឹងវិលត្រឡប់ទៅកាន់អ្វី ដែលពួកគេបានពោលរួចមកនោះ គឺត្រូវលោះអ្នកបំរើម្នាក់ មុននឹងគេទាំងពីរប៉ះពាល់ គ្នា។ ទាំងនេះ គេបានលើករឿងនេះរំលឹកពួកអ្នក។ អល់ឡោះជាអ្នកដឹងរឿងបំផុត នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
فَمَنْ لَمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِنْ قَبْلِ أَنْ يَتَمَاسَّا ۖ فَمَنْ لَمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًا ۚ ذَٰلِكَ لِتُؤْمِنُوا بِاللَّهِ وَرَسُولِهِ ۚ وَتِلْكَ حُدُودُ اللَّهِ ۗ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ
រីឯជនដែលគ្មាន គឺត្រូវសោម (អំណត់បួស) ពីរខែបន្តបន្ទាប់គ្នាមុននឹងគេទាំងពីរប៉ះពាល់គ្នា។ ចំណែកជនដែលគ្មានលទ្ធភាព គឺត្រូវផ្តល់ចំណីហុកសិបនាក់ នៃជនក្រីក្រទាំងនោះ ដើម្បីពួកអ្នកជឿនឹងអល់ឡោះ ព្រមទាំងរ៉សូលលោក។ ទាំងនេះហើយ គោលខ័ណ្ឌអល់ឡោះ។ ហើយសំរាប់ពួក អជំនឿ គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ كُبِتُوا كَمَا كُبِتَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَقَدْ أَنْزَلْنَا آيَاتٍ بَيِّنَاتٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُهِينٌ
ការពិត ពួកដែលជំទាស់នឹងអល់ឡោះ ព្រមទាំងរ៉សូលលោក ពួកគេត្រូវគេបន្ទាបបន្ថោក ដូចដែលពួកកាលពីមុនពួកគេ ត្រូវបានគេបន្ទាបបន្ថោកដែរ។ ជាការពិតណាស់ យើងបានដាក់ចុះអាយ៉ាត់ៗដ៏ ច្បាស់ក្រឡែត។ ហើយសំរាប់ពួកអជំនឿ គឺទណ្ឌកម្មមួយដ៏ថោកទាបបំផុតុ
يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيُنَبِّئُهُمْ بِمَا عَمِلُوا ۚ أَحْصَاهُ اللَّهُ وَنَسُوهُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
នាថ្ងៃ ដែលអល់ឡោះនឹងប្រោសពួកគេឡើងវិញទាំងអស់គ្នា រួចមក លោកនឹងជូនដំណឹង ទៅពួកគេ នូវអ្វីដែលពួកគេបានប្រព្រឹត្ត អល់ឡោះបានរ៉ាយរ៉ាប់រឿងនោះ ហើយ ពួកគេបានភ្លេចភ្លាំងពីរឿងនោះ ហើយអល់ឡោះជាសាក្សីនៅលើវត្ថុនីមួយៗ

Choose other languages: