Quran Apps in many lanuages:

Surah Al-Mujadala Ayahs #9 Translated in Khmer

إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ كُبِتُوا كَمَا كُبِتَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَقَدْ أَنْزَلْنَا آيَاتٍ بَيِّنَاتٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُهِينٌ
ការពិត ពួកដែលជំទាស់នឹងអល់ឡោះ ព្រមទាំងរ៉សូលលោក ពួកគេត្រូវគេបន្ទាបបន្ថោក ដូចដែលពួកកាលពីមុនពួកគេ ត្រូវបានគេបន្ទាបបន្ថោកដែរ។ ជាការពិតណាស់ យើងបានដាក់ចុះអាយ៉ាត់ៗដ៏ ច្បាស់ក្រឡែត។ ហើយសំរាប់ពួកអជំនឿ គឺទណ្ឌកម្មមួយដ៏ថោកទាបបំផុតុ
يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيُنَبِّئُهُمْ بِمَا عَمِلُوا ۚ أَحْصَاهُ اللَّهُ وَنَسُوهُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
នាថ្ងៃ ដែលអល់ឡោះនឹងប្រោសពួកគេឡើងវិញទាំងអស់គ្នា រួចមក លោកនឹងជូនដំណឹង ទៅពួកគេ នូវអ្វីដែលពួកគេបានប្រព្រឹត្ត អល់ឡោះបានរ៉ាយរ៉ាប់រឿងនោះ ហើយ ពួកគេបានភ្លេចភ្លាំងពីរឿងនោះ ហើយអល់ឡោះជាសាក្សីនៅលើវត្ថុនីមួយៗ
أَلَمْ تَرَ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ مَا يَكُونُ مِنْ نَجْوَىٰ ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَا أَدْنَىٰ مِنْ ذَٰلِكَ وَلَا أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ۖ ثُمَّ يُنَبِّئُهُمْ بِمَا عَمِلُوا يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
តើអ្នកមិនទាន់ឃើញទេឬ ការពិត អល់ឡោះដឹងនូវអ្វីដែលមាននៅឯមេឃទាំងឡាយ និងអ្វីដែលមាន នៅឯភពផែននដី?។ ពុំមានការខ្សឹបខ្សៀវណាមួយតែបីនាក់ទេ មានតែលោកជាអ្នកទីបួននៃពួកគេ ហើយក៏មិនមែនតែប្រាំនាក់ដែរ មានតែលោកជាអ្នកទីប្រាំមួយនៃពួកគេ។ ហើយក៏មិនមែនតិចជាង នោះ ហើយក៏មិនមែនច្រើនជាងនោះ មានតែលោករួមជាមួយពួកគេ (ដឹង) នៅទីណាដែលពួកគេ មាននៅ។ ក្រោយមក លោកនឹងជំរាបជូនទៅពួកគេនាថ្ងៃរស់ឡើងវិញ តាមតែអ្វីដែលពួកគេបាន ប្រព្រឹត្ត។ ការពិត អល់ឡោះជាអ្នកដឹងបំផុតនូវវត្ថុនីមួយៗ
أَلَمْ تَرَ إِلَى الَّذِينَ نُهُوا عَنِ النَّجْوَىٰ ثُمَّ يَعُودُونَ لِمَا نُهُوا عَنْهُ وَيَتَنَاجَوْنَ بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَإِذَا جَاءُوكَ حَيَّوْكَ بِمَا لَمْ يُحَيِّكَ بِهِ اللَّهُ وَيَقُولُونَ فِي أَنْفُسِهِمْ لَوْلَا يُعَذِّبُنَا اللَّهُ بِمَا نَقُولُ ۚ حَسْبُهُمْ جَهَنَّمُ يَصْلَوْنَهَا ۖ فَبِئْسَ الْمَصِيرُ
តើអ្នកមិនទាន់ឃើញទេឬ ចំពោះពួក ដែលគេបានហាមឃាត់ពួកគេ ពីការខ្សឹបខ្សៀវ ក្រោយមក ពួកគេវិលត្រឡប់ទៅកាន់អ្វីដែលគេបាន ហាមឃាត់ពួកគេនោះ ហើយពួកគេខ្សឹបខ្សៀវគ្នាទៅវិញទៅមកដោយបាបកម្ម និងធ្វើសត្រូវ និងការ ល្មើសបំពានឱវាទរ៉សូល ហើយកាលណាពួកគេបានមកដល់អ្នក ពួកគេស្វាគមន៍ទៅចំពោះអ្នកដោយ ប្រការណាមួយ ដែលអល់ឡោះមិនបានអនុញ្ញាតចំពោះអ្នកដោយប្រការនោះទេ ហើយពួកគេនិយាយ ទៅកាន់ពួកគេផ្ទាល់ថា ចុះហេតុដូចម្តេចអល់ឡោះនឹងមិនធ្វើទណ្ឌកម្មយើង ដោយអ្វីដែលយើងបាន និយាយនោះ។ សមណាស់សំរាប់ពួកគេ គឺនរកឆាបឆេះ ពួកគេនឹងចូលទៅកាន់នរកនោះ ជាទីវិល ត្រឡប់មួយដ៏អាក្រក់បំផុត
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا تَنَاجَيْتُمْ فَلَا تَتَنَاجَوْا بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَتَنَاجَوْا بِالْبِرِّ وَالتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
ឱបណ្តាពួកដែលបានជឿ! កាលណាពួកអ្នកបានខ្សឹបខ្សៀវគ្នា ចូរពួកអ្នក កុំខ្សឹបខ្សៀវគ្នាដោយបាបកម្ម និងធ្វើសត្រូវ និងការល្មើសបំពានឱវាទរ៉សូលឱ្យសោះ ហើយចូរពួក អ្នកខ្សឹបខ្សៀវគ្នាដោយកុសល និងការគោរពកោតខ្លាច ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ដែលពួកអ្នកនឹងត្រូវគេកេណ្ឌទៅកាន់លោក

Choose other languages: