Quran Apps in many lanuages:

Surah Al-Mujadala Ayahs #20 Translated in Khmer

اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ فَلَهُمْ عَذَابٌ مُهِينٌ
ពួកគេបានយកការស្បថ ស្បែរបស់ពួកគេធ្វើជាខែល រួចមកពួកគេបានរារាំងគេពីផ្លូវអល់ឡោះ ដូចនេះ សំរាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ថោកទាបបំផុត
لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۚ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ទ្រព្យធនរបស់ពួកគេ ព្រមទាំងកូនចៅពួកគេ ពុំអាច ការពារពួកគេពីអល់ឡោះបានបន្តិចឡើយ ពួកទាំងអស់នេះហើយជាពពួកនរក។ ពួកគេ ស្ថិតក្នុងនរកជាអនន្តកាល
يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ ۖ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَيْءٍ ۚ أَلَا إِنَّهُمْ هُمُ الْكَاذِبُونَ
នាថ្ងៃដែលអល់ឡោះ នឹងប្រោសពួកគេឡើងវិញទាំង អស់គ្នា រួចមកពួកគេនឹងសច្ចាជូនលោក ដូចដែលពួកគេសច្ចាជូនពួកអ្នក។ ហើយពួកគេ គិតស្មានថា ពួកគេពិតជាស្ថិតនៅលើអ្វីមួយ។ ការពិតពួកគេជាពួកភូតកុហក
اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنْسَاهُمْ ذِكْرَ اللَّهِ ۚ أُولَٰئِكَ حِزْبُ الشَّيْطَانِ ۚ أَلَا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَاسِرُونَ
ស្ហៃតន បានគៀបសង្កត់ទៅលើពួកគេ រួចវាបានធ្វើឱ្យពួកគេភ្លេចនឹកទៅអល់ឡោះ។ ពួកទាំងនោះ ហើយជាបក្ខស្ហៃតន។ ចូរជ្រាបចុះ!បក្ខស្ហៃតន ពិតជាពួកដែលខាតបង់
إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ أُولَٰئِكَ فِي الْأَذَلِّينَ
ការពិត ពួកដែល នាំគ្នាប្រឆាំងជំទាស់នឹងអល់ឡោះ ព្រមទាំងរ៉សូលរបស់លោក ពួកទាំងនោះហើយដែល ស្ថិតក្នុងពួកវេទនាបំផុត

Choose other languages: