Quran Apps in many lanuages:

Surah Al-Mujadala Ayahs #22 Translated in Khmer

يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ ۖ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَيْءٍ ۚ أَلَا إِنَّهُمْ هُمُ الْكَاذِبُونَ
នាថ្ងៃដែលអល់ឡោះ នឹងប្រោសពួកគេឡើងវិញទាំង អស់គ្នា រួចមកពួកគេនឹងសច្ចាជូនលោក ដូចដែលពួកគេសច្ចាជូនពួកអ្នក។ ហើយពួកគេ គិតស្មានថា ពួកគេពិតជាស្ថិតនៅលើអ្វីមួយ។ ការពិតពួកគេជាពួកភូតកុហក
اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنْسَاهُمْ ذِكْرَ اللَّهِ ۚ أُولَٰئِكَ حِزْبُ الشَّيْطَانِ ۚ أَلَا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَاسِرُونَ
ស្ហៃតន បានគៀបសង្កត់ទៅលើពួកគេ រួចវាបានធ្វើឱ្យពួកគេភ្លេចនឹកទៅអល់ឡោះ។ ពួកទាំងនោះ ហើយជាបក្ខស្ហៃតន។ ចូរជ្រាបចុះ!បក្ខស្ហៃតន ពិតជាពួកដែលខាតបង់
إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ أُولَٰئِكَ فِي الْأَذَلِّينَ
ការពិត ពួកដែល នាំគ្នាប្រឆាំងជំទាស់នឹងអល់ឡោះ ព្រមទាំងរ៉សូលរបស់លោក ពួកទាំងនោះហើយដែល ស្ថិតក្នុងពួកវេទនាបំផុត
كَتَبَ اللَّهُ لَأَغْلِبَنَّ أَنَا وَرُسُلِي ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
អល់ឡោះបានកំណត់ៈ យើងពិតជាមានប្រៀប ទាំងយើង ទាំងរ៉សូលរបស់យើង។ ការពិតិអល់ឡោះជាអ្នកខ្លាំងក្លា ជាអ្មក្នមានអានុភាពបំផុត
لَا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ ۚ أُولَٰئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُمْ بِرُوحٍ مِنْهُ ۖ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ أُولَٰئِكَ حِزْبُ اللَّهِ ۚ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ
អ្នកនឹងមិនប្រទះឡើយចំពោះក្រុមុមនុស្សមួយ ដែលបានជឿនឹងអល់ឡោះ ព្រមទាំងថ្ងៃ អវសាន រួចពួកគេទៅចងសម្ព័ន្ធមិត្តនឹងជនដែលប្រឆាំងជំទាស់នឹងអល់ឡោះ និងរ៉សូល របស់លោកទៅវិញ ទោះបីពួកគេទាំងនេះ ជាមាតាបិតារបស់ពួកគេ ជាបុត្រធីតា របស់ពួកគេ ជាបងប្អូនរបស់ពួកគេ ឬជាសាច់ញាតិរបស់ពួកគេក៏ដោយ។ ពួកទាំង អស់នេះហើយី ដែលលោកបានកំណត់នៅក្នុងចិត្តរបស់ពួកគេ នូវជំនឿ ហើយលោកបាន គាំទ្រពួកគេដោយវិញ្ញាណ (កំលាំងចិត្ត) មួយពីលោក។ ហើយលោកនឹងបញ្ចូលពួកគេ ទៅស្ថានសួគ៍ដែលមានទន្លេទាំងឡាយ ហូរកាត់ពីក្រោម ជាពួកអនន្តកាលនៅក្នុងសួគ៌ា នោះ អល់ឡោះយល់ព្រមនឹងពួកគេ ហើយីពួកគេក៏យល់ព្រមនឹងលោកដែរ។ ពួក ទាំងអស់នេះហើយ ជាបក្ខអល់ឡោះ។ ការពិតបក្ខអល់ឡោះ ពិតជាពួកជោគជ័យ

Choose other languages: