Quran Apps in many lanuages:

Surah Al-Maeda Ayahs #78 Translated in Khmer

أَفَلَا يَتُوبُونَ إِلَى اللَّهِ وَيَسْتَغْفِرُونَهُ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
ហេតុនេះ តើពួកគេមិនព្រមត្រឡប់ទៅកាន់អល់ឡោះ និងមិនព្រមសុំ អភ័យទោសទៅលោកទេឬ? ហើយអល់ឡោះជាអ្នកដែលអភ័យទោសឱ្យ ជា អ្នកដែលអាណិតអាសូរបំផុត
مَا الْمَسِيحُ ابْنُ مَرْيَمَ إِلَّا رَسُولٌ قَدْ خَلَتْ مِنْ قَبْلِهِ الرُّسُلُ وَأُمُّهُ صِدِّيقَةٌ ۖ كَانَا يَأْكُلَانِ الطَّعَامَ ۗ انْظُرْ كَيْفَ نُبَيِّنُ لَهُمُ الْآيَاتِ ثُمَّ انْظُرْ أَنَّىٰ يُؤْفَكُونَ
ម៉ាសៀហបុត្រាម៉ារីយ៉ាំ គ្មានអ្វីក្រៅពីជា រ៉សូលនោះទេ។ រ៉សូលទាំងឡាយ ពិតជាបានកន្លងផុតទៅក្នុងនាសម័យមុន ហើយមាតាគេជាដែលអ្នកសច្ចៈបំផុត។ ទាំងពីរនាក់ធ្លាប់បានបរិភោគចំណី អាហារ។ ចូរអ្នកមើលចុះ តើយើងនឹងបំភ្លឺអាយ៉ាត់ទាំងឡាយ ជូនចំពោះពួកគេ យ៉ាងដូចម្តេចខ្លះ? បន្ទាប់មក ចូរអ្នកមើលចុះ តើពួកគេត្រូវគេបង្វិលយ៉ាង ណាខ្លះ?
قُلْ أَتَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَكُمْ ضَرًّا وَلَا نَفْعًا ۚ وَاللَّهُ هُوَ السَّمِيعُ الْعَلِيمُ
ចូរថាទៅ ហេតុអ្វីពួកអ្នកគោរពប្រណិប័តន៍ ក្រៅពីអល់ឡោះ នូវអ្វីដែលគ្មានអំណាចនឹងផ្តល់ការឧបសគ្គ និងប្រយោជន៍អ្វីជូនចំពោះពួក អ្នកនោះ?។ ហើយអល់ឡោះជាអ្នកដែលឮបំផុត ជាអ្នកដែលដឹងបំផុត
قُلْ يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ غَيْرَ الْحَقِّ وَلَا تَتَّبِعُوا أَهْوَاءَ قَوْمٍ قَدْ ضَلُّوا مِنْ قَبْلُ وَأَضَلُّوا كَثِيرًا وَضَلُّوا عَنْ سَوَاءِ السَّبِيلِ
ចូរថាទៅ ឱក្រុមអះលីគីតាប! ចូរពួកអ្នកកុំពន្លើសក្នុងសាសនា របស់ពួកអ្នក ដោយឥតត្រឹមត្រូវ ហើយចូរកុំធ្វើតាមទំនើងចិត្ត ក្រុមមនុស្ស ដែលពួកគេពិតជាបានវង្វេងពីមុនមក ពួកគេធ្វើ ឱ្យវង្វេងភាគច្រើន និងពួកគេក៏បានវង្វេងពីផ្លូវត្រូវ
لُعِنَ الَّذِينَ كَفَرُوا مِنْ بَنِي إِسْرَائِيلَ عَلَىٰ لِسَانِ دَاوُودَ وَعِيسَى ابْنِ مَرْيَمَ ۚ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
ភាគ ខ្លះនៃកូនចៅអ៊ីស្រាឯល ដែលបានបាត់បង់ជំនឿ ត្រូវបានផ្តន្ទា តាមរយៈសំដីដាវូទ និងអ៊ីសាបុត្រាម៉ារីយ៉ាំ។ ទាំងនេះ មកពីពួក គេមិនបានស្តាប់ឱវាទ ហើយពួកគេក៏ធ្លាប់បានបំពាន

Choose other languages: