Quran Apps in many lanuages:

Surah Al-Maeda Ayahs #80 Translated in Khmer

قُلْ أَتَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَكُمْ ضَرًّا وَلَا نَفْعًا ۚ وَاللَّهُ هُوَ السَّمِيعُ الْعَلِيمُ
ចូរថាទៅ ហេតុអ្វីពួកអ្នកគោរពប្រណិប័តន៍ ក្រៅពីអល់ឡោះ នូវអ្វីដែលគ្មានអំណាចនឹងផ្តល់ការឧបសគ្គ និងប្រយោជន៍អ្វីជូនចំពោះពួក អ្នកនោះ?។ ហើយអល់ឡោះជាអ្នកដែលឮបំផុត ជាអ្នកដែលដឹងបំផុត
قُلْ يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ غَيْرَ الْحَقِّ وَلَا تَتَّبِعُوا أَهْوَاءَ قَوْمٍ قَدْ ضَلُّوا مِنْ قَبْلُ وَأَضَلُّوا كَثِيرًا وَضَلُّوا عَنْ سَوَاءِ السَّبِيلِ
ចូរថាទៅ ឱក្រុមអះលីគីតាប! ចូរពួកអ្នកកុំពន្លើសក្នុងសាសនា របស់ពួកអ្នក ដោយឥតត្រឹមត្រូវ ហើយចូរកុំធ្វើតាមទំនើងចិត្ត ក្រុមមនុស្ស ដែលពួកគេពិតជាបានវង្វេងពីមុនមក ពួកគេធ្វើ ឱ្យវង្វេងភាគច្រើន និងពួកគេក៏បានវង្វេងពីផ្លូវត្រូវ
لُعِنَ الَّذِينَ كَفَرُوا مِنْ بَنِي إِسْرَائِيلَ عَلَىٰ لِسَانِ دَاوُودَ وَعِيسَى ابْنِ مَرْيَمَ ۚ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
ភាគ ខ្លះនៃកូនចៅអ៊ីស្រាឯល ដែលបានបាត់បង់ជំនឿ ត្រូវបានផ្តន្ទា តាមរយៈសំដីដាវូទ និងអ៊ីសាបុត្រាម៉ារីយ៉ាំ។ ទាំងនេះ មកពីពួក គេមិនបានស្តាប់ឱវាទ ហើយពួកគេក៏ធ្លាប់បានបំពាន
كَانُوا لَا يَتَنَاهَوْنَ عَنْ مُنْكَرٍ فَعَلُوهُ ۚ لَبِئْسَ مَا كَانُوا يَفْعَلُونَ
ពួក គេមិនដែលហាមគ្នាពីអំពើមិនគប្បី ដែលពួកគេបានធ្វើនោះ។ ពិតជាអាក្រក់ណាស់ អ្វីដែលពួកគេធ្លាប់បានធ្វើនោះ
تَرَىٰ كَثِيرًا مِنْهُمْ يَتَوَلَّوْنَ الَّذِينَ كَفَرُوا ۚ لَبِئْسَ مَا قَدَّمَتْ لَهُمْ أَنْفُسُهُمْ أَنْ سَخِطَ اللَّهُ عَلَيْهِمْ وَفِي الْعَذَابِ هُمْ خَالِدُونَ
អ្នក ឃើញភាគច្រើននៃពួកគេ យកពួកដែលបានបាត់បង់ជំនឿធ្វើ ជាមិត្តជិតស្និទ្ធ។ ពិតជាអាក្រក់ណាស់ អ្វីដែលខ្លួនរបស់ពួកគេ បានប្រព្រឹត្ត។ សម្រាប់ពួកគេ គឺត្រូវបានអល់ឡោះខឹងពួកគេ ហើយនៅក្នុងទណ្ឌកម្ម ពួកគេជាអ្នកនៅជាអនន្តកាល

Choose other languages: