Quran Apps in many lanuages:

Surah Al-Maeda Ayahs #53 Translated in Khmer

وَأَنِ احْكُمْ بَيْنَهُمْ بِمَا أَنْزَلَ اللَّهُ وَلَا تَتَّبِعْ أَهْوَاءَهُمْ وَاحْذَرْهُمْ أَنْ يَفْتِنُوكَ عَنْ بَعْضِ مَا أَنْزَلَ اللَّهُ إِلَيْكَ ۖ فَإِنْ تَوَلَّوْا فَاعْلَمْ أَنَّمَا يُرِيدُ اللَّهُ أَنْ يُصِيبَهُمْ بِبَعْضِ ذُنُوبِهِمْ ۗ وَإِنَّ كَثِيرًا مِنَ النَّاسِ لَفَاسِقُونَ
ហើយអ្នក ត្រូវវិនិច្ឆ័យរវាងពួកគេ តាមអ្វីដែលអល់ឡោះបានបញ្ចុះ អ្នកមិនត្រូវធ្វើតាម ទំនើងចិត្តពួកគេទេ ហើយអ្នកត្រូវប្រុងប្រយ័ត្ន ក្រែងពួកគេលំអៀងចំពោះ អ្នកពីផ្នែកខ្លះ នៃអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នក។ បើពួកគេបានងាក ចេញ ចូរអ្នកដឹងថា ការពិតអល់ឡោះគ្រាន់តែចង់ឱ្យពួកគេរងនូវភាគខ្លះនៃ បាបកម្មពួកគេតែប៉ុណ្ណោះ។ ហើយការពិតមនុស្សភាគច្រើនជាអ្នកខិលខូច
أَفَحُكْمَ الْجَاهِلِيَّةِ يَبْغُونَ ۚ وَمَنْ أَحْسَنُ مِنَ اللَّهِ حُكْمًا لِقَوْمٍ يُوقِنُونَ
តើការវិនិច្ឆ័យរបស់ពួកល្ងង់ខ្លៅឬដែលពួកគេស្វែងរក? សម្រាប់មនុស្ស ដែលជឿប្រាកដ តើអ្នកណាដែលល្អជាងអល់ឡោះ ខាងការវិនិច្ឆ័យ?
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْيَهُودَ وَالنَّصَارَىٰ أَوْلِيَاءَ ۘ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَمَنْ يَتَوَلَّهُمْ مِنْكُمْ فَإِنَّهُ مِنْهُمْ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ឱ ពួកដែលបានជឿ! ចូរពួកអ្នកកុំយកពួកយ៉ាហូទ ឬណាសារ៉ធ្វើជាមេដឹកនាំ។ពួកគេ ជាមិត្តជិតស្និទ្ធរបស់គ្នាគេ។ ជនណាក្នុងចំណោមពួកអ្នក យកពួកគេធ្វើជាមេដឹកនាំ ជននោះពិតជាក្នុងចំណោមពួកគេ។ ការពិតអល់ឡោះមិនមគ្គុទ្ទេសពួកបំពានទេ
فَتَرَى الَّذِينَ فِي قُلُوبِهِمْ مَرَضٌ يُسَارِعُونَ فِيهِمْ يَقُولُونَ نَخْشَىٰ أَنْ تُصِيبَنَا دَائِرَةٌ ۚ فَعَسَى اللَّهُ أَنْ يَأْتِيَ بِالْفَتْحِ أَوْ أَمْرٍ مِنْ عِنْدِهِ فَيُصْبِحُوا عَلَىٰ مَا أَسَرُّوا فِي أَنْفُسِهِمْ نَادِمِينَ
ពួកដែលក្នុងចិត្តពួកគេមានជំងឺ អ្នកឃើញពួកគេរួសរាន់បំផុតចុះចូលក្នុងពួកនោះ ពួក គេថា ពួកយើងបារម្ភខ្លាចក្រែងមានវិបត្តិណាមួយត្រូវពួកយើង។ ជួនកាលអល់ឡោះ នាំមកនូវជ័យជំនះ ឬនូវបទបញ្ជាណាមួយពីលោក ពេលនោះពួកគេនឹងក្លាយទៅ ជាអ្នកមានវិប្បដិសារី ចំពោះអ្នកដែលពួកគេបានលាក់ក្នុងខ្លួនពួកគេ
وَيَقُولُ الَّذِينَ آمَنُوا أَهَٰؤُلَاءِ الَّذِينَ أَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ إِنَّهُمْ لَمَعَكُمْ ۚ حَبِطَتْ أَعْمَالُهُمْ فَأَصْبَحُوا خَاسِرِينَ
ហើយពួក ដែលបានជឿនឹងនិយាយថា តើពួកទាំងនេះឬ ដែលបានសច្ចានឹងអល់ឡោះ ដោយ ការសច្ចាពួកគេយ៉ាងម៉ឺងម៉ាត់ថា ពួកគេពិតជានៅរួមជាមួយពួកអ្នក។ អំពើរបស់ពួក គេត្រូវបានរលាយអស់ ហើយពួកគេបានក្លាយជាអ្នកខាតបង់

Choose other languages: