Quran Apps in many lanuages:

Surah Al-Maeda Ayahs #56 Translated in Khmer

فَتَرَى الَّذِينَ فِي قُلُوبِهِمْ مَرَضٌ يُسَارِعُونَ فِيهِمْ يَقُولُونَ نَخْشَىٰ أَنْ تُصِيبَنَا دَائِرَةٌ ۚ فَعَسَى اللَّهُ أَنْ يَأْتِيَ بِالْفَتْحِ أَوْ أَمْرٍ مِنْ عِنْدِهِ فَيُصْبِحُوا عَلَىٰ مَا أَسَرُّوا فِي أَنْفُسِهِمْ نَادِمِينَ
ពួកដែលក្នុងចិត្តពួកគេមានជំងឺ អ្នកឃើញពួកគេរួសរាន់បំផុតចុះចូលក្នុងពួកនោះ ពួក គេថា ពួកយើងបារម្ភខ្លាចក្រែងមានវិបត្តិណាមួយត្រូវពួកយើង។ ជួនកាលអល់ឡោះ នាំមកនូវជ័យជំនះ ឬនូវបទបញ្ជាណាមួយពីលោក ពេលនោះពួកគេនឹងក្លាយទៅ ជាអ្នកមានវិប្បដិសារី ចំពោះអ្នកដែលពួកគេបានលាក់ក្នុងខ្លួនពួកគេ
وَيَقُولُ الَّذِينَ آمَنُوا أَهَٰؤُلَاءِ الَّذِينَ أَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ إِنَّهُمْ لَمَعَكُمْ ۚ حَبِطَتْ أَعْمَالُهُمْ فَأَصْبَحُوا خَاسِرِينَ
ហើយពួក ដែលបានជឿនឹងនិយាយថា តើពួកទាំងនេះឬ ដែលបានសច្ចានឹងអល់ឡោះ ដោយ ការសច្ចាពួកគេយ៉ាងម៉ឺងម៉ាត់ថា ពួកគេពិតជានៅរួមជាមួយពួកអ្នក។ អំពើរបស់ពួក គេត្រូវបានរលាយអស់ ហើយពួកគេបានក្លាយជាអ្នកខាតបង់
يَا أَيُّهَا الَّذِينَ آمَنُوا مَنْ يَرْتَدَّ مِنْكُمْ عَنْ دِينِهِ فَسَوْفَ يَأْتِي اللَّهُ بِقَوْمٍ يُحِبُّهُمْ وَيُحِبُّونَهُ أَذِلَّةٍ عَلَى الْمُؤْمِنِينَ أَعِزَّةٍ عَلَى الْكَافِرِينَ يُجَاهِدُونَ فِي سَبِيلِ اللَّهِ وَلَا يَخَافُونَ لَوْمَةَ لَائِمٍ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ وَاسِعٌ عَلِيمٌ
ឱ ពួកដែលបាន ជឿ! ជនណាហើយ ក្នុងចំណោមពួកដែលបានត្រឡប់ក្រោយពីសាសនារបស់ខ្លួន អល់ឡោះនឹងនាំមកនូវក្រុមមនុស្សមួយដែលលោកស្រលាញ់ពួកគេ ហើយពួកគេក៏ ស្រលាញ់លោក ដែលលំទោនទៅលើពួកមានជំនឿ និងមានអានុភាពទៅលើពួក អជំនឿ ពួកគេតស៊ូបុព្វហេតុមាគ៌ាអល់ឡោះ ពួកគេឥតខ្លាចរអែងចំពោះការចំអក ពីអ្នកដែលប្រមាថណាម្នាក់ឡើយ។ នេះគឺជាការអនុគ្រោះរបស់អល់ឡោះ ដែល លោកបានប្រទានជនដែលលោកប្រាថ្នា។ឱ្យ ហើយអល់ឡោះជាអ្នកទូលាយក្រៃលែង ជាអ្នកដឹងបំផុត
إِنَّمَا وَلِيُّكُمُ اللَّهُ وَرَسُولُهُ وَالَّذِينَ آمَنُوا الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ رَاكِعُونَ
ការពិតអ្នកគាំពារពួកអ្នក គឺមានតែអល់ឡោះ និងរ៉សូលលោក ពួកដែលបានជឿ ពួកគេបញ្ឈរសឡាតិ៍ ផ្តល់ហ្សាកាត៍ ហើយពួកគេជាអ្នករូកុ
وَمَنْ يَتَوَلَّ اللَّهَ وَرَسُولَهُ وَالَّذِينَ آمَنُوا فَإِنَّ حِزْبَ اللَّهِ هُمُ الْغَالِبُونَ
ជនណាដែលយកអល់ឡោះ និងរ៉សូលរបស់លោក និងពួកដែលបានជឿ ធ្វើជាអ្នក គាំពារខ្លួន ការពិតបក្សអល់ឡោះគឺជាពួកឈ្នះ

Choose other languages: