Quran Apps in many lanuages:

Surah Al-Maeda Ayahs #51 Translated in Khmer

وَلْيَحْكُمْ أَهْلُ الْإِنْجِيلِ بِمَا أَنْزَلَ اللَّهُ فِيهِ ۚ وَمَنْ لَمْ يَحْكُمْ بِمَا أَنْزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
ហើយក្រុមអះលីអ៊ិនជីល ត្រូវវិនិច្ឆ័យទៅតាមអ្វីដែល អល់ឡោះបានបញ្ចុះមកក្នុងនោះ។ ជនណាមិនវិនិច្ឆ័យតាមអ្វីដែលអល់ឡោះ បានបញ្ចុះមក ពួកទាំងនោះជាពួកលេ?សី
وَأَنْزَلْنَا إِلَيْكَ الْكِتَابَ بِالْحَقِّ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ مِنَ الْكِتَابِ وَمُهَيْمِنًا عَلَيْهِ ۖ فَاحْكُمْ بَيْنَهُمْ بِمَا أَنْزَلَ اللَّهُ ۖ وَلَا تَتَّبِعْ أَهْوَاءَهُمْ عَمَّا جَاءَكَ مِنَ الْحَقِّ ۚ لِكُلٍّ جَعَلْنَا مِنْكُمْ شِرْعَةً وَمِنْهَاجًا ۚ وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِنْ لِيَبْلُوَكُمْ فِي مَا آتَاكُمْ ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ إِلَى اللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُمْ بِمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
ហើយយើងបានបញ្ចុះទៅឱ្យ អ្នក នូវគម្ពីរដោយសច្ចៈ ដើម្បីបញ្ជាក់ចំពោះគម្ពីរដែលមាននៅចំពោះមុខគេ ស្រាប់ និងដើម្បីការពាររាល់គម្ពីរនោះ។ ហេតុនេះ ចូរអ្នកវិនិច្ឆ័យរវាងពួកគេ តាមអ្វីដែលអល់ឡោះបានបញ្ចុះមក ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តពួកគេ ដែលប្រាសចាកពីសច្ចភាពដែលបានទៅដល់អ្នក។ គ្រប់ៗគ្នានៃពួកអ្នកយើង បានបង្កើតឱ្យមានមាគ៌ានិងវិធីសាស្ត្រ។ បើអល់ឡោះប្រាថ្នា លោកធ្វើឱ្យពួក អ្នកក្លាយជាសហគមន៍តែមួយ ក៏ប៉ុន្តែលោកចង់សាកល្បងពួកអ្នក នៅក្នុងអ្វី ដែលលោកបានប្រទានឱ្យពួកអ្នក។ ដូចនេះ ចូរពួកអ្នកប្រណាំងគ្នាលើអំពើល្អ ទាំងឡាយ។ ឆ្ពោះទៅអល់ឡោះ ទីត្រឡប់ពួកអ្នកទាំងអស់គ្នា រួចមកលោក នឹងជម្រាបពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នានោះ
وَأَنِ احْكُمْ بَيْنَهُمْ بِمَا أَنْزَلَ اللَّهُ وَلَا تَتَّبِعْ أَهْوَاءَهُمْ وَاحْذَرْهُمْ أَنْ يَفْتِنُوكَ عَنْ بَعْضِ مَا أَنْزَلَ اللَّهُ إِلَيْكَ ۖ فَإِنْ تَوَلَّوْا فَاعْلَمْ أَنَّمَا يُرِيدُ اللَّهُ أَنْ يُصِيبَهُمْ بِبَعْضِ ذُنُوبِهِمْ ۗ وَإِنَّ كَثِيرًا مِنَ النَّاسِ لَفَاسِقُونَ
ហើយអ្នក ត្រូវវិនិច្ឆ័យរវាងពួកគេ តាមអ្វីដែលអល់ឡោះបានបញ្ចុះ អ្នកមិនត្រូវធ្វើតាម ទំនើងចិត្តពួកគេទេ ហើយអ្នកត្រូវប្រុងប្រយ័ត្ន ក្រែងពួកគេលំអៀងចំពោះ អ្នកពីផ្នែកខ្លះ នៃអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នក។ បើពួកគេបានងាក ចេញ ចូរអ្នកដឹងថា ការពិតអល់ឡោះគ្រាន់តែចង់ឱ្យពួកគេរងនូវភាគខ្លះនៃ បាបកម្មពួកគេតែប៉ុណ្ណោះ។ ហើយការពិតមនុស្សភាគច្រើនជាអ្នកខិលខូច
أَفَحُكْمَ الْجَاهِلِيَّةِ يَبْغُونَ ۚ وَمَنْ أَحْسَنُ مِنَ اللَّهِ حُكْمًا لِقَوْمٍ يُوقِنُونَ
តើការវិនិច្ឆ័យរបស់ពួកល្ងង់ខ្លៅឬដែលពួកគេស្វែងរក? សម្រាប់មនុស្ស ដែលជឿប្រាកដ តើអ្នកណាដែលល្អជាងអល់ឡោះ ខាងការវិនិច្ឆ័យ?
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْيَهُودَ وَالنَّصَارَىٰ أَوْلِيَاءَ ۘ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَمَنْ يَتَوَلَّهُمْ مِنْكُمْ فَإِنَّهُ مِنْهُمْ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ឱ ពួកដែលបានជឿ! ចូរពួកអ្នកកុំយកពួកយ៉ាហូទ ឬណាសារ៉ធ្វើជាមេដឹកនាំ។ពួកគេ ជាមិត្តជិតស្និទ្ធរបស់គ្នាគេ។ ជនណាក្នុងចំណោមពួកអ្នក យកពួកគេធ្វើជាមេដឹកនាំ ជននោះពិតជាក្នុងចំណោមពួកគេ។ ការពិតអល់ឡោះមិនមគ្គុទ្ទេសពួកបំពានទេ

Choose other languages: