Quran Apps in many lanuages:

Surah Al-Maeda Ayahs #16 Translated in Khmer

وَلَقَدْ أَخَذَ اللَّهُ مِيثَاقَ بَنِي إِسْرَائِيلَ وَبَعَثْنَا مِنْهُمُ اثْنَيْ عَشَرَ نَقِيبًا ۖ وَقَالَ اللَّهُ إِنِّي مَعَكُمْ ۖ لَئِنْ أَقَمْتُمُ الصَّلَاةَ وَآتَيْتُمُ الزَّكَاةَ وَآمَنْتُمْ بِرُسُلِي وَعَزَّرْتُمُوهُمْ وَأَقْرَضْتُمُ اللَّهَ قَرْضًا حَسَنًا لَأُكَفِّرَنَّ عَنْكُمْ سَيِّئَاتِكُمْ وَلَأُدْخِلَنَّكُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ فَمَنْ كَفَرَ بَعْدَ ذَٰلِكَ مِنْكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
ជាការពិតណាស់ អល់ឡោះបានសម្រេចយកការសន្យារបស់បុត្រអ៊ីស្រាឯល ហើយយើងបានតែងតាំងចំណោមពួកគេនូវដប់ពីរប្រមុខ។ អល់ឡោះថា ការពិតយើងរួមជាមួយពួកអ្នក ប្រសិនបើពួកអ្នកបានបញ្ឍរសឡាតិ៍ ផ្តល់ហ្សាកាត៍ ជឿនឹងរ៉សូលៗយើង ពួកអ្នកជួយពួកគេនិងពួកអ្នកបានឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អ យើងពិតជានឹងលុបពីពួកអ្នកនូវអំពើអាក្រក់របស់ពួកអ្នក ហើយយើងពិតជា នឹងបញ្ចូលពួកអ្នកទៅឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមនោះ។ រីឯជនណាដែលបានអជំនឿបន្ទាប់ពីនោះក្នុងចំណោមពួកអ្នក ជននោះពិតជាបានវង្វេងពីផ្លូវត្រូវ
فَبِمَا نَقْضِهِمْ مِيثَاقَهُمْ لَعَنَّاهُمْ وَجَعَلْنَا قُلُوبَهُمْ قَاسِيَةً ۖ يُحَرِّفُونَ الْكَلِمَ عَنْ مَوَاضِعِهِ ۙ وَنَسُوا حَظًّا مِمَّا ذُكِّرُوا بِهِ ۚ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَائِنَةٍ مِنْهُمْ إِلَّا قَلِيلًا مِنْهُمْ ۖ فَاعْفُ عَنْهُمْ وَاصْفَحْ ۚ إِنَّ اللَّهَ يُحِبُّ الْمُحْسِنِينَ
ដោយសារការបំផ្លាញរបស់ពួកគេ ចំពោះកិច្ចសន្យារបស់ពួកគេយើងបានផ្តន្ទាពួកគេ ហើយយើងបានធ្វើឱ្យចិត្តពួកគេទៅជារឹងរូស។ ពួកគេបំប្លែងពាក្យសំដីពីកន្លែងដើម ហើយពួកគេបានភ្លេចមួយចំណែក នៃអ្វីដែលគេបានក្រើនរំលឹកពួកគេ ហើយអ្នកតែងតែពិនិត្យឃើញអំពើក្បត់ពីចំណោមពួកគេលើកលែងតិចតួចបំផុតពីចំណោមពួកគេ។ ហេតុនេះចូរអ្នកអត់ឱនឱ្យពួកគេ ហើយចូរបំភ្លេចចោលទៅ។ ការពិតអល់ឡោះស្រឡាញ់ពួកសប្បុរស
وَمِنَ الَّذِينَ قَالُوا إِنَّا نَصَارَىٰ أَخَذْنَا مِيثَاقَهُمْ فَنَسُوا حَظًّا مِمَّا ذُكِّرُوا بِهِ فَأَغْرَيْنَا بَيْنَهُمُ الْعَدَاوَةَ وَالْبَغْضَاءَ إِلَىٰ يَوْمِ الْقِيَامَةِ ۚ وَسَوْفَ يُنَبِّئُهُمُ اللَّهُ بِمَا كَانُوا يَصْنَعُونَ
ហើយក្នុងចំណោមពួកដែលថា ការពិតយើងជាណាសារ៉ យើងក៏បានយកកិច្ចសន្យាពួកគេ ហើយពួកគេក៏បានភ្លេចមួយចំណែក នៃអ្វីដែលគេបានក្រើនរំលឹកពួកគេ យើងក៏បានបង្កឱ្យមានក្នុងចំណោមពួកគេ នូវការចងពៀរគ្នា និងគំនុំរហូតដល់ថ្ងៃវិនិច្ឆ័យ។ ហើយអល់ឡោះនឹងប្រាប់ពួកគេពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ
يَا أَهْلَ الْكِتَابِ قَدْ جَاءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ كَثِيرًا مِمَّا كُنْتُمْ تُخْفُونَ مِنَ الْكِتَابِ وَيَعْفُو عَنْ كَثِيرٍ ۚ قَدْ جَاءَكُمْ مِنَ اللَّهِ نُورٌ وَكِتَابٌ مُبِينٌ
ឱក្រុមអះលីគីតាប! ការពិត រ៉សូលរបស់យើងបានទៅដល់ពួកអ្នក ហើយគេបំភ្លឺជូនពួកអ្នកនូវរឿងរ៉ាវជាច្រើននៃគម្ពីរដែលពួកអ្នកធ្លាប់លាក់ហើយ លោកអត់ឱនឱ្យនូវរឿងរ៉ាវជាច្រើន។ ពិតប្រាកដពន្លឺរស្មីនិង គម្ពីរមួយដ៏ជាក់ច្បាស់មកពីអល់ឡោះនោះបានទៅដល់ពួកអ្នកហើយ
يَهْدِي بِهِ اللَّهُ مَنِ اتَّبَعَ رِضْوَانَهُ سُبُلَ السَّلَامِ وَيُخْرِجُهُمْ مِنَ الظُّلُمَاتِ إِلَى النُّورِ بِإِذْنِهِ وَيَهْدِيهِمْ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ដោយសារតែគម្ពីរ អល់ឡោះមគ្គុទ្ទេសទៅកាន់បណ្តាផ្លូវសុខ ចំពោះជនណាដែលបានធ្វើតាមការយល់ព្រមរបស់លោក លោកនឹងបញ្ចោញពួកគេពីភាពងងឹតអន្ធការឆ្ពោះទៅកាន់ពន្លឺរស្មី ដោយការអនុញ្ញាតពីលោកហើយលោកមគ្កុទ្ទេសពួកគេទៅកាន់ផ្លូវដ៏ត្រឹមត្រូវ

Choose other languages: