Quran Apps in many lanuages:

Surah Al-Kahf Ayahs #54 Translated in Khmer

وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ كَانَ مِنَ الْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِ ۗ أَفَتَتَّخِذُونَهُ وَذُرِّيَّتَهُ أَوْلِيَاءَ مِنْ دُونِي وَهُمْ لَكُمْ عَدُوٌّ ۚ بِئْسَ لِلظَّالِمِينَ بَدَلًا
ហើយពេលដែលយើងនិយាយទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា ចូរពួក អ្នកអោនលំទោនចំពោះអាដាម រួចមក ពួកគេបានអោនលំទោន លើកលែងតែអ៊ីព្លីស ដែលមានក្នុងចំណោមពួកជិន រួចគេ បានប្រាសចាកពីបញ្ជាការម្ចាស់គេ។ ដូច្នេះ តើពួកអ្នក ទទួលយកគេ និងកូនចៅគេជាអ្នកគាំពារក្រៅពីយើងឬ? ក្នុងករណីដែលពួកគេជាសត្រូវ ចំពោះពួកអ្នក។ វាអាក្រក់ណាស់ ខាងបំលាស់ប្តូរសម្រាប់ពួកអយុត្តិធម៌
مَا أَشْهَدْتُهُمْ خَلْقَ السَّمَاوَاتِ وَالْأَرْضِ وَلَا خَلْقَ أَنْفُسِهِمْ وَمَا كُنْتُ مُتَّخِذَ الْمُضِلِّينَ عَضُدًا
យើងមិនបាន ឱ្យពួកគេធ្វើសាក្សីចំពោះការបង្កើតមេឃនិងដី ហើយក៏មិនបានឱ្យធ្វើសាក្សីដែរ ចំពោះ ការបង្កើតខ្លួនពួកគេផ្ទាល់។ ហើយយើងពុំមែនជាអ្នកទទួលយកពួកបន្សាត់វង្វេង ធ្វើជា ជំនួយការដែរ
وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُمْ مَوْبِقًا
ហើយនៅថ្ងៃដែលលោកនឹងថា ចូរពួកអ្នកអំពាវនាវវត្ថុៗស៊ីរិកនឹងយើង ដែលពួកអ្នកបានអះអាង។ រួចមក ពួកគេបានហៅវត្ថុស៊ីរិកទាំងនោះ ប៉ុន្តែវត្ថុស៊ីរិកទាំង នោះ មិនទទួលឆ្លើយតបចំពោះពួកគេវិញទេ។ រួចយើងក៏បានដាក់ក្នុងចំណោមពួកគេ នូវ ជ្រលងវិនាសកម្មមួយ
وَرَأَى الْمُجْرِمُونَ النَّارَ فَظَنُّوا أَنَّهُمْ مُوَاقِعُوهَا وَلَمْ يَجِدُوا عَنْهَا مَصْرِفًا
ហើយពួកឧក្រិដ្ឋជនបានឃើញនរក ពួកគេគិតថា ពួកគេជាពួក ធ្លាក់ទៅនរកនោះយ៉ាងប្រាកដ ហើយពួកគេមិនប្រទះឃើញផ្លូវគេចពីនរកនោះទេ
وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِلنَّاسِ مِنْ كُلِّ مَثَلٍ ۚ وَكَانَ الْإِنْسَانُ أَكْثَرَ شَيْءٍ جَدَلًا
ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់ក្នុងអាល់គួរអាននេះ សម្រាប់មនុស្សពីរាល់ ឧទាហរណ៍ ហើយមនុស្ស ជាកម្មវត្ថច្រើនបំផុតខាងការជជែកដេញដោល

Choose other languages: