Quran Apps in many lanuages:

Surah Al-Kahf Ayahs #56 Translated in Khmer

وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُمْ مَوْبِقًا
ហើយនៅថ្ងៃដែលលោកនឹងថា ចូរពួកអ្នកអំពាវនាវវត្ថុៗស៊ីរិកនឹងយើង ដែលពួកអ្នកបានអះអាង។ រួចមក ពួកគេបានហៅវត្ថុស៊ីរិកទាំងនោះ ប៉ុន្តែវត្ថុស៊ីរិកទាំង នោះ មិនទទួលឆ្លើយតបចំពោះពួកគេវិញទេ។ រួចយើងក៏បានដាក់ក្នុងចំណោមពួកគេ នូវ ជ្រលងវិនាសកម្មមួយ
وَرَأَى الْمُجْرِمُونَ النَّارَ فَظَنُّوا أَنَّهُمْ مُوَاقِعُوهَا وَلَمْ يَجِدُوا عَنْهَا مَصْرِفًا
ហើយពួកឧក្រិដ្ឋជនបានឃើញនរក ពួកគេគិតថា ពួកគេជាពួក ធ្លាក់ទៅនរកនោះយ៉ាងប្រាកដ ហើយពួកគេមិនប្រទះឃើញផ្លូវគេចពីនរកនោះទេ
وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِلنَّاسِ مِنْ كُلِّ مَثَلٍ ۚ وَكَانَ الْإِنْسَانُ أَكْثَرَ شَيْءٍ جَدَلًا
ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់ក្នុងអាល់គួរអាននេះ សម្រាប់មនុស្សពីរាល់ ឧទាហរណ៍ ហើយមនុស្ស ជាកម្មវត្ថច្រើនបំផុតខាងការជជែកដេញដោល
وَمَا مَنَعَ النَّاسَ أَنْ يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ وَيَسْتَغْفِرُوا رَبَّهُمْ إِلَّا أَنْ تَأْتِيَهُمْ سُنَّةُ الْأَوَّلِينَ أَوْ يَأْتِيَهُمُ الْعَذَابُ قُبُلًا
ហើយគ?នាអ្វី ហាមប្រាមមនុស្សពីករណីពួកគេនឹងជំនឿ នៅពេលដែលមគ្គុទ្ទេសន៍បានទៅដល់ពួកគេ ហើយពីករណីពួកគេនឹងសុំអភ័យទោសម្ចាស់ពួកគេនោះទេ មានតែករណីដែលផ្លូវលំដាន មនុស្សជំនាន់មុននឹងដល់ទៅពួកគេ ឬទណ្ឌកម្មនឹងដល់ចំពោះមុខពួកគេ
وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنْذِرِينَ ۚ وَيُجَادِلُ الَّذِينَ كَفَرُوا بِالْبَاطِلِ لِيُدْحِضُوا بِهِ الْحَقَّ ۖ وَاتَّخَذُوا آيَاتِي وَمَا أُنْذِرُوا هُزُوًا
ហើយយើង កំពុងបញ្ជូនពួករ៉សូល គ្មានអ្វីក្រៅពីដើម្បីពួកអ្នកធ្វើឱ្យរីករាយ និងធ្វើឱ្យរន្ធត់នោះឡើយ។ ហើយពួកដែលបានអជំនឿកំពុងឈ្លោះប្រកែកដោយខុសឆ្គង ដើម្បីពួកគេនឹងច្រានចោល សច្ចធម៌ដោយប្រការខុសឆ្គងនោះ។ ហើយពួកគេបានទទួលយកអាយ៉ាត់ៗយើង ព្រមទាំង អ្វីដែលបានព្រមានពួកគេនោះធ្វើជាការចំអកលេង

Choose other languages: