Quran Apps in many lanuages:

Surah Al-Isra Ayahs #93 Translated in Khmer

وَلَقَدْ صَرَّفْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا
ជាការពិតណាស់ យើងបានបក ស្រាយបញ្ជាក់ជូនមនុស្សនៅក្នុងគួរអាននេះ នៃរាល់ឧទាហរណ៍ ក៏ប៉ុន្តែភាគ ច្រើននៃមនុស្សមិនព្រមទទួលក្រៅពីការអជំនឿ
وَقَالُوا لَنْ نُؤْمِنَ لَكَ حَتَّىٰ تَفْجُرَ لَنَا مِنَ الْأَرْضِ يَنْبُوعًا
ហើយពួកគេថា ពួកយើង នឹងមិនជឿអ្នកឡើយ លុះត្រាតែអ្នកបញ្ចោញឱ្យយើងនូវប្រភពទឹកពីដី
أَوْ تَكُونَ لَكَ جَنَّةٌ مِنْ نَخِيلٍ وَعِنَبٍ فَتُفَجِّرَ الْأَنْهَارَ خِلَالَهَا تَفْجِيرًا
ឬលុះ ត្រាអ្នកមានសួនឧទ្យានមួយនៃលេ?៉ី និងទំពាំងបាយជូរ រួចមក អ្នកនឹងបញ្ចោញ នូវទន្លេទាំងឡាយជាប្រឡាយទឹកនៅឯចន្លោះៗរបស់វា
أَوْ تُسْقِطَ السَّمَاءَ كَمَا زَعَمْتَ عَلَيْنَا كِسَفًا أَوْ تَأْتِيَ بِاللَّهِ وَالْمَلَائِكَةِ قَبِيلًا
ឬលុះត្រាអ្នកធ្វើ ឱ្យមេឃជ្រុះមួយដុំមកលើយើង ដូចដែលអ្នកបានអះអាងនោះ ឬលុះត្រាអ្នកនាំ អល់ឡោះ និងម៉ាឡាអ៊ីកាត់មកទល់មុខ
أَوْ يَكُونَ لَكَ بَيْتٌ مِنْ زُخْرُفٍ أَوْ تَرْقَىٰ فِي السَّمَاءِ وَلَنْ نُؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَابًا نَقْرَؤُهُ ۗ قُلْ سُبْحَانَ رَبِّي هَلْ كُنْتُ إِلَّا بَشَرًا رَسُولًا
ឬលុះត្រាអ្នកមានគេហដ្ឋានមួយ នៃការតុបតែង។ ឬលុះត្រាអ្នកឡើងទៅលើមេឃ ហើយយើងនៅតែមិនជឿ ចំពោះការឡើងរបស់អ្នកទេ លុះត្រាតែអ្នកដាក់ចុះមកលើយើង នូវគម្ពីរមួយ ដែលយើងនឹងអានវា។ ចូរថាទៅ បរិសុទ្ធម្ចាស់របស់យើង។ យើងគ្មានអ្វីក្រៅ ពីជាមនុស្សម្នាក់ដែលជារ៉សូលឡើយ

Choose other languages: