Quran Apps in many lanuages:

Surah Al-Isra Ayahs #74 Translated in Khmer

وَلَقَدْ كَرَّمْنَا بَنِي آدَمَ وَحَمَلْنَاهُمْ فِي الْبَرِّ وَالْبَحْرِ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَىٰ كَثِيرٍ مِمَّنْ خَلَقْنَا تَفْضِيلًا
ហើយប្រាកដណាស់ យើងបានផ្តល់ភាពថ្លៃថ្នូរជូនបុត្រអាដាម ហើយ យើងបានទ្រ(ផ្តល់ជំនិះ)ពួកគេនៅដែនគោក និងសមុទ្រ ហើយយើងបានប្រទានចំណីអាហារ ដល់ពួកគេពីអ្វីដែលល្អប្រណីត ហើយយើងបានផ្តល់ឧត្តមភាពឱ្យពួកគេេលើសពីភាគច្រើនបំផុត នៃចំណោមអ្វីដែលយើងបានបង្កើតមក
يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ ۖ فَمَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا
នាថ្ងៃដែលយើងនឹងហៅរាល់ហ្វូងមនុស្សតាម មេដឹកនាំៗរបស់ពួកគេ រួចមក ជនណាដែលត្រូវបានគេផ្តល់នូវបញ្ជីរបស់ពួកគេ តាមខាងស្តាំ របស់ពួកគេ ពួកទាំងអស់នោះហើយដែលនឹងអានបញ្ជីពួកគេ ហើយពួកគេនឹងមិនត្រូវគេបំបាត់ បន្តិចឡើយ
وَمَنْ كَانَ فِي هَٰذِهِ أَعْمَىٰ فَهُوَ فِي الْآخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًا
ហើយជនណាដែលនៅទីនេះ ជាមនុស្សខ្វាក់ ជននោះនៅថ្ងៃអវសានក៏ជា មនុស្សខ្វាក់ដែរ ហើយវង្វាន់វង្វេងផ្លូវខ្លាំងទៀតផង
وَإِنْ كَادُوا لَيَفْتِنُونَكَ عَنِ الَّذِي أَوْحَيْنَا إِلَيْكَ لِتَفْتَرِيَ عَلَيْنَا غَيْرَهُ ۖ وَإِذًا لَاتَّخَذُوكَ خَلِيلًا
ពួកគេហៀបតែនឹងល្បងអូសទាញអ្នក ឱ្យឃ្លាតពីអ្វីដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ដើម្បីឱ្យអ្នកនឹងប្រឌិតផ្សេងពីនេះមកលើយើង។ និងនៅពេលនោះហើយ ដែលពួកគេបានទទួលយកអ្នកធ្វើជាមិត្តដ៏ជិតស្និទ្ធិបំផុត
وَلَوْلَا أَنْ ثَبَّتْنَاكَ لَقَدْ كِدْتَ تَرْكَنُ إِلَيْهِمْ شَيْئًا قَلِيلًا
ហើយ ប្រសិនបើគ្មានករណីដែលយើងបានពង្រឹងអ្នកមកហើយនោះទេ អ្នកហៀបតែនឹងលំអៀងយ៉ាង ប្រាកដទៅកាន់ពួកគេ ដោយសារវត្ថុមួយដ៏តិចតួចស្តួចស្តើងបំផុត

Choose other languages: