Quran Apps in many lanuages:

Surah Al-Isra Ayahs #77 Translated in Khmer

وَإِنْ كَادُوا لَيَفْتِنُونَكَ عَنِ الَّذِي أَوْحَيْنَا إِلَيْكَ لِتَفْتَرِيَ عَلَيْنَا غَيْرَهُ ۖ وَإِذًا لَاتَّخَذُوكَ خَلِيلًا
ពួកគេហៀបតែនឹងល្បងអូសទាញអ្នក ឱ្យឃ្លាតពីអ្វីដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ដើម្បីឱ្យអ្នកនឹងប្រឌិតផ្សេងពីនេះមកលើយើង។ និងនៅពេលនោះហើយ ដែលពួកគេបានទទួលយកអ្នកធ្វើជាមិត្តដ៏ជិតស្និទ្ធិបំផុត
وَلَوْلَا أَنْ ثَبَّتْنَاكَ لَقَدْ كِدْتَ تَرْكَنُ إِلَيْهِمْ شَيْئًا قَلِيلًا
ហើយ ប្រសិនបើគ្មានករណីដែលយើងបានពង្រឹងអ្នកមកហើយនោះទេ អ្នកហៀបតែនឹងលំអៀងយ៉ាង ប្រាកដទៅកាន់ពួកគេ ដោយសារវត្ថុមួយដ៏តិចតួចស្តួចស្តើងបំផុត
إِذًا لَأَذَقْنَاكَ ضِعْفَ الْحَيَاةِ وَضِعْفَ الْمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيْنَا نَصِيرًا
ហេតុដូចនេះ យើង ប្រាកដជាបានឱ្យអ្នកភ្លក្សរសជាតិទណ្ឌកម?ទ្វេដងរបស់ជីវិត និងទ្វេដងរបស់សេចក្តីស្លាប់ ក្រោយ មក អ្នកនឹងមិនជួបប្រទះទេសម្រាប់អ្នក នូវអ្នកសង្គ្រោះណាម្នាក់មកលើយើងបានឡើយ
وَإِنْ كَادُوا لَيَسْتَفِزُّونَكَ مِنَ الْأَرْضِ لِيُخْرِجُوكَ مِنْهَا ۖ وَإِذًا لَا يَلْبَثُونَ خِلَافَكَ إِلَّا قَلِيلًا
ហើយពួកគេប្រាកដជាហៀបតែនឹងអូសទាញអ្នកពីដែនដី ដើម្បីពួកគេនឹងបណ្តេញ អ្នកពីដែនដីនោះ។ ហើយពេលនោះ ពួកគេក៏មិនស្ថិតនៅដែរបន្ទាប់ពីអ្នកទៅ លើក លែងតែបន្តិចបន្តួចបំផុត
سُنَّةَ مَنْ قَدْ أَرْسَلْنَا قَبْلَكَ مِنْ رُسُلِنَا ۖ وَلَا تَجِدُ لِسُنَّتِنَا تَحْوِيلًا
ជាគន្លងរបស់ជនដែលយើងបានចាត់បញ្ជូនទៅយ៉ាង ប្រាកដ កាលពីជំនាន់មុនអ្នក ចំណោមពួករ៉សូលរបស់យើង។ ហើយអ្នកនឹងមិនប្រទះ ការកែប្រែណាមួយចំពោះគន្លងរបស់យើងទេ

Choose other languages: