Quran Apps in many lanuages:

Surah Al-Isra Ayahs #14 Translated in Khmer

وَأَنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
ការពិតពួកដែលមិនជឿនឹងថ្ងៃអវសាន យើងបានរៀបចំសម្រាប់ពួក គេនូវទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
وَيَدْعُ الْإِنْسَانُ بِالشَّرِّ دُعَاءَهُ بِالْخَيْرِ ۖ وَكَانَ الْإِنْسَانُ عَجُولًا
ហើយមនុស្សបួងសួងចង់ឱ្យខ្លួនអាក្រក់ ដូចការបួង សួងរបស់ខ្លួនចង់ឱ្យល្អដែរ។ មនុស្សគឺជាអ្នកមានចរិតតក់ក្រហល់បំផុត
وَجَعَلْنَا اللَّيْلَ وَالنَّهَارَ آيَتَيْنِ ۖ فَمَحَوْنَا آيَةَ اللَّيْلِ وَجَعَلْنَا آيَةَ النَّهَارِ مُبْصِرَةً لِتَبْتَغُوا فَضْلًا مِنْ رَبِّكُمْ وَلِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ ۚ وَكُلَّ شَيْءٍ فَصَّلْنَاهُ تَفْصِيلًا
ហើយយើងបាន ចាត់ទុករាត្រីកាល និងទិវាកាលជាសញ្ញាពីរ។ រួចមកយើងបានលុប(ឱ្យងងឹត)សញ្ញារាត្រីកាល ហើយយើងបានចាត់សញ្ញាទិវាកាល ជាការភ្លឺច្បាស់មួយ ដើម្បីឱ្យពួកអ្នកស្វែងរកការអនុគ្រោះ មួយពីម្ចាស់របស់ពួកអ្នក និងដើម្បីពួកអ្នកចេះរាប់ចំនួនឆ្នាំ និងចេះគណនា។ ហើយអ្វីៗទាំងអស់ យើងបានបកស្រាយវាយ៉ាងលំអិត
وَكُلَّ إِنْسَانٍ أَلْزَمْنَاهُ طَائِرَهُ فِي عُنُقِهِ ۖ وَنُخْرِجُ لَهُ يَوْمَ الْقِيَامَةِ كِتَابًا يَلْقَاهُ مَنْشُورًا
ចំពោះមនុស្សម្នាក់ៗ យើងបានចងបន្តោងមនុស្សនោះ នូវវាសនាខ្លួននៅនឹងករបស់គេ។ ហើយយើងនឹងបញ្ចោញជូនមនុស្សនោះ នាថ្ងៃត្រូវងើបឡើង វិញ នូវបញ្ជីមួយដែលខ្លួនគេនឹងប្រទះវាលាតសន្ធឹង
اقْرَأْ كِتَابَكَ كَفَىٰ بِنَفْسِكَ الْيَوْمَ عَلَيْكَ حَسِيبًا
ចូរអ្នកអានបញ្ជីរបស់អ្នកនាថ្ងៃនេះ វា គ្រប់គ្រាន់ហើយដោយខ្លួនអ្នក ជាគណនេយ្យករទៅលើអ្នកផ្ទាល់

Choose other languages: