Quran Apps in many lanuages:

Surah Al-Hujraat Ayahs #14 Translated in Khmer

إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ
ការពិតពួកជំនឿ ជាបងប្អូន ដូចនេះ ចូរពួកអ្នកសំរុះសំរួលរវាងបងប្អូនពួកអ្នក ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នកនឹងត្រូវគេអាណិតអាសូរដល់ពួកអ្នក
يَا أَيُّهَا الَّذِينَ آمَنُوا لَا يَسْخَرْ قَوْمٌ مِنْ قَوْمٍ عَسَىٰ أَنْ يَكُونُوا خَيْرًا مِنْهُمْ وَلَا نِسَاءٌ مِنْ نِسَاءٍ عَسَىٰ أَنْ يَكُنَّ خَيْرًا مِنْهُنَّ ۖ وَلَا تَلْمِزُوا أَنْفُسَكُمْ وَلَا تَنَابَزُوا بِالْأَلْقَابِ ۖ بِئْسَ الِاسْمُ الْفُسُوقُ بَعْدَ الْإِيمَانِ ۚ وَمَنْ لَمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
ឱបណ្តា អ្នកដែលបានជឿ ចូរកុំឱ្យក្រុមមួយចំអករំជែដាក់ក្រុមមួយ ជួនកាលពួកគេគ្រាន់បើជាងពួក ទាំងនោះ ហើយចូរកុំឱ្យពួកនារីចំអករំជែដាក់ពួកនារីផ្សេងទៀត ជួនកាលពួកគេគ្រាន់បើជាង ពួកទាំងនោះ។ ហើយចូរពួកអ្នកកុំបន្តុះបង្អាប់ខ្លួនពួកអ្នក ហើយចូរពួកអ្នកកុំឱ្យនាមគ្នាទៅ វិញទៅមក ដោយនាមអាក្រក់។ នាមដ៏អាក្រក់បំផុតគឺ (ឱ្យនាមថា) ជនខូច បន្ទាប់ពីជំនឿ រួច។ ហើយជនដែលមិនកើតវិប្បដិសារី ពួកទាំងនោះហើយ គឺជាពួកដែលអយុត្តិធម៌
يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ ۖ وَلَا تَجَسَّسُوا وَلَا يَغْتَبْ بَعْضُكُمْ بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَنْ يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَحِيمٌ
ឱបណ្តាអ្នកដែលបានជឿ ចូរពួកអ្នកចៀសវាងនូវភាគច្រើននៃការស្មាន។ ការពិតភាគខ្លះ នៃការស្មាន គឺបាបកម្ម។ ហើយចូរពួកអ្នកកុំតាមដានចង់ដឹង ហើយកុំឱ្យភាគខ្លះនៃពួកអ្នក និយាយដើមភាគខ្លះទៀត តើជនម្នាក់នៃពួកអ្នក ចូលចិត្តនឹងបរិភោគសាច់របស់បងប្អូនគេ ដែលមរណភាពនោះឬទេ? ពួកអ្នកពិតជាស្អប់ខ្ពើមវា។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ ជាការពិតណាស់ អល់ឡោះជាអ្នកទទួលវិប្បសារី ជាអ្នកអាណិតអាសូរបំផុត
يَا أَيُّهَا النَّاسُ إِنَّا خَلَقْنَاكُمْ مِنْ ذَكَرٍ وَأُنْثَىٰ وَجَعَلْنَاكُمْ شُعُوبًا وَقَبَائِلَ لِتَعَارَفُوا ۚ إِنَّ أَكْرَمَكُمْ عِنْدَ اللَّهِ أَتْقَاكُمْ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ
ឱ មនុស្សម្នាទាំងឡាយ យើងពិតជាបានបង្កើតពួកអ្នកពីបុរសម្នាក់ និងនារីម្នាក់ ហើយយើង បានចាត់ចែងពួកអ្នកទៅជាជាតិសាសន៍ និងកុលសម្ព័ន្ធទាំងឡាយ ដើម្បីពួកអ្នកនឹងស្គាល់គ្នា ទៅវិញទៅមក។ ការពិត អភិជនដ៏ប្រសើរបំផុតនៃពួកអ្នកនៅឯអល់ឡោះ គឺអ្នកកោតខ្លាច បំផុតនៃពួកអ្នក។ ការពិត អល់ឡោះជាអ្នកដឹង ជាអ្នកជ្រាបបំផុត
قَالَتِ الْأَعْرَابُ آمَنَّا ۖ قُلْ لَمْ تُؤْمِنُوا وَلَٰكِنْ قُولُوا أَسْلَمْنَا وَلَمَّا يَدْخُلِ الْإِيمَانُ فِي قُلُوبِكُمْ ۖ وَإِنْ تُطِيعُوا اللَّهَ وَرَسُولَهُ لَا يَلِتْكُمْ مِنْ أَعْمَالِكُمْ شَيْئًا ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ពួកអារ៉ាប់ជនបទថា ពួកយើងបានជឿហើយ។ ថាទៅ ពួកអ្នកមិនទាន់ជឿទេ ក៏ប៉ុន្តែចូរពួកអ្នកចេញវាចារថា ពួកយើងបានធ្វើតាមហើយ ហើយជំនឿ នៅមិនទាន់ចូលទៅក្នុងចិត្តថ្លើមរបស់ពួកអ្នកទេ។ ហើយប្រសិនបើពួកអ្នកគោរពប្រណិប័តន៍អល់ឡោះ និងរ៉សូលលោក លោកនឹងមិនកាត់ បន្ថយបន្តិចឡើយនៃអំពើទាំងឡាយរបស់ពួកអ្នក ការពិត អល់ឡោះជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត

Choose other languages: